Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​កាត់ផ្តាច់​រាល់​ខ្សែរយៈ​ទាក់ទង​ជាមួយ​កូរ៉េខាងជើង

តាម​កាសែត DailyStar អាមេរិក​នឹង​កូរ៉េខាងជើង​បាន​កាត់ផ្តាច់​ខ្សែរយៈ​សម្រាប់​ចរចា​គ្នា​ទាំងអស់ ខណៈពេលដែល​ការគំរាមកំហែង​អំពី​សង្គ្រាម​កាន់តែ​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​នេះ ។​

​អាមេរិក​បាន​លុបចោល​រាល់​កិច្ចប្រឹងប្រែង​ទាំងឡាយ ដើម្បី​ចរចា​ជាមួយនឹង​កូរ៉េខាងជើង ក្រោយពេល​ប្រទេស​នេះ​ប​ន្ទុះ​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន ដែលថា ខ្លាំង​បំផុត​របស់ខ្លួន​កាលពី​ខែ​មុន ។ បន្ទាប់ពី​នោះមក​ភាគី​ទាំងសងខាង​ចាប់ផ្តើម​ផ្ទុះ​សង្គ្រាមពាក្យសំដី គំរាមកំហែង​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ថា អាច​ផ្ទុះឡើង​នូវ​សង្គ្រាម ។

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​-​អ៊ុន បាន​គំរាមថា នឹង​ប​ន្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​ផ្សេងទៀត នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខណៈដែល​ភាព​តានតឹង​ពុំទាន់​ថមថយ ។ Byoung-gug មកពី​គណបក្សប្រឆាំង​របស់​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា អាមេរិក​បាន​កាត់ផ្តាច់​ទាំងស្រុង​រាល់​ការចរចា​ជាមួយ​កូរ៉េខាងជើង​។​

​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន ដែល​កូរ៉េខាងជើង​បាន​គំរាមថា មាន​កម្លាំង​បំផ្លាញ​ដល់​ទៅ ២៥០​គីឡូតោន ខ្លាំង​ជាង​១០​ដង ប្រៀប​នឹង​គ្រាប់​ប៉ារ​ម៉ា​ណូ​ដែល​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ។​

​ចំណែក​គេហទំព័រ 38North របស់​អាមេរិក ដែល​ជំនាញ​តាមឃ្លាំមើល​បញ្ហា​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៥ ខែតុលា បាន​លើកឡើងថា ៖ ការ​គណនា​តាម​ទ្រឹស្តីបទ​នោះ​ទង្វើ​វាយលុក​នុយក្លេអ៊ែរ​រប​ស់​ក្រុង​ព្យុងយ៉ាង​សំដៅលើ​ក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ​អាចធ្វើ​ឲ្យ​មនុស្ស​ជាង ២​លាន​នាក់​ស្លាប់ ។​

​របាយការណ៍​មួយ​របស់ Michael J. Zagurek Jr បាន​លើកឡើងថា ផ្អែក​តាម​ទិន្នន័យ​ទាំងឡាយ​នោះ តាម​កម្លាំង​នុយក្លេអ៊ែរ ដែល​កូរ៉េខាងជើង មាន​បច្ចុប្បន្ន​អាចធ្វើ​ឲ្យ​មនុស្ស ២,១​នាក់​ស្លាប់ និង​៧,៧​សែន​នាក់​រងរបួស ។​

​ការព្យាករណ៍​នេះ លើកឡើង​ដោយ​ផ្អែក​តាម​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​២៥ របស់​កូរ៉េខាងជើង​កំពុង​បាញ់​ឆ្ពោះទៅរក​ក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ ។ កម្លាំង​បំផ្លាញ​នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រូវបាន​គណនា​ថា ស្ថិតនៅ​ចន្លោះ​ពី​១៥-២៥០​គីឡូតោន ។ ចំណែក​ពលរដ្ឋ​រស់នៅ​ក្រុង​សេ​អ៊ូ​ល​មាន ២៤,១​សែន​នាក់ ចំណែក​ក្រុង​តូ​ក្យូ ៣៦,៩​សែន​នាក់ ៕​

×