Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ប្រកបដោយ​សុភមង្គល​របស់​កុមារា​ចិន ដែល​”​សក់ស្កូវ​” ព្រោះ​សក់​ត្រូវ​បង្កក​

spot_img

​សាលា​បឋម​សិក្សា​នៅ​ខេត្ត​យូ​ណាន ប្រទេស​ចិន​ទទួល​ខ្ទង់​ប្រាក់ឧបត្ថម្ភ 15.000​ដុល្លារ លើក​ទី​១ បន្ទាប់​ពី​ក្មេងប្រុស​ដែល​មាន​សក់​ក្បាល​សស្គុះ ព្រោះតែ​ព្រិល​បង្កក បង្ក​ឲ្យមាន​ការអាណិតអាសូ​រ​ជា​ខ្លាំង​ពី​ប្រជា Internet នោះ​។​

​រូបភាព​ដែល​នាំមក​នូវ​ការរំជើបរំជួល​ក្នុង​បណ្តាញ​សង្គម​ចិន​ប៉ុន្មាន​ថ្ងៃមុន​នេះ​

​តាម​កាសែត SCMP ខ្ទង់​ប្រាក់​វិភាគទាន​ជា​បន្តបន្ទាប់​បាន​បង្ហូរ​ទៅកាន់​សាលាបឋមសិក្សា​ដាច់ស្រយាល​មួយ ដែល​ជា​ទីកន្លែង​រៀនសូត្រ​របស់​កុមារា វ៉ាង ហ្វូ​ម៉ាន​។​

​វ៉ាង ហ្វូ​ម៉ាន បាន​ក្លាយ​ជា​បុគ្គល​ល្បីល្បាញ​បន្ទាប់ពី​រូបភាព​របស់​វា ក្រោយពេល​ត្រូវ​ធ្វើដំណើរ​ជាង​១​ម៉ោង ស្ថិត​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់ -9°C ធ្វើឲ្យ​សក់​របស់​ក្មេងប្រុស​នេះ​ត្រូវ​បង្ក​ក បាន​ត្រូវ​គេ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​។ រូបភាព​នេះ បញ្ជាក់​ឲ្យឃើញថា ទោះបីជា​មាន​ជីវភាព​ក្រលំបាក​ក្តី​តែ​កុមារា​រូប​នេះ​ពុំ​បោះបង់​ការសិក្សា​ឡើយ​។ រីឯ​ឪពុក​របស់​ក្មេងប្រុស​នេះ ក៏​ត្រូវបាន​គេ​រៀបចំ​ឲ្យមាន​ការងារ​ធ្វើ​នៅ​ផ្ទះ​ដែល​មុន​នេះ​លោក​ត្រូវ​ទៅ​រក​លុយ​ឆ្ងាយ​ពី​គ្រួសារ​។​

កុមារា​ទទួលបាន​កាដូរ និង​អាវ​ក្រាស់ៗ​ជាច្រើន​។​

​តាម CCTV ខ្ទង់​ប្រាក់ឧបត្ថម្ភ​ដំបូង​ដែល​មាន​តម្លៃ ១០០.០០០​យាន់ (១៥.៣៧០​ដុល្លារ​) ត្រូវបាន​រដ្ឋ​អំណាច​តំបន់​ប្រគល់ឲ្យ​សាលាបឋមសិក្សា Zhuangshanbao កន្លែង​ដែល​កុមារា​វាង​រៀន រីឯ វ៉ាង មុននេះ “​ជា​ក្មេង​ត្រូវ​បោះបង់ចោល​” ពាក្យ​មួយ​កំពុង​ពេញនិយម​ប្រើ​ដើម្បី​ពណ៌នា ក្មេងៗ​ជា​កូន​របស់​គ្រួសារ​ក្រីក្រ​ពុំ​មាន​ពេលវេលា​ដើម្បី​ថែទាំ​កូន ព្រោះ​ឪពុក​ម្តាយ​ត្រូវ​ទៅ​រកស៊ី​ឆ្ងាយ​។​

​ក្មេងប្រុស​លែង​រស់​នៅ​ពុំ​មាន​ឪពុក ព្រោះ​ពេល​នេះ​ឪពុក​វា​ទទួល​បាន​ការ​ងារ​ធ្វើ​នៅ​ស្រុកកំណើត​ហើយ​។ តាម CCTV ដដែល​នោះ ក្រៅពី​លុយ ១៥.០០០​ដុល្លារ​ផ្តល់​ឲ្យ​សាលា​នោះ សិស្ស​ម្នាក់ៗ​ទទួលបាន​ការឧបត្ថម្ភ​តម្លៃ ៨០​ដុល្លារ​។ នៅ​មាន​សម្លៀកបំពាក់​ក្រាស់ៗ​១៤៤​សម្រាប់ ព្រម​ទាំង​ឧបករណ៍​កម្តៅ​ក៏​ត្រូវបាន​ក្រុមហ៊ុន​មួយ​ជួយឧបត្ថម្ភ ហើយក៏​ជា​ក្រុមហ៊ុន​ដែល​ទទួល​ឪពុក​វ៉ាង ចូលធ្វើការ​។ ពេល​ដែល​ឪពុក​វ៉ាង ទទួលបាន​ការជួយ​ឧបត្ថម្ភ​គាត់​បាន​យក​លុយ ៥​យាន់​ហុច​ឲ្យ​ក្មេងប្រុស​នេះ​។ ឃើញ​ដូច្នេះ កាសែត​ដឹ​ផេប​ភើ សួរ​វ៉ាង​ថា ក្មួយ​យក​លុយ​ធ្វើ​អ្វី​?​។ វ៉ាង ឆ្លើយថា ក្មួយ​ចង់​យកលុយ​ទុក​សន្សំ ដើម្បី​ជួយ​ដល់​ពុក​ពេល​គាត់​ឈឺ​។ គិត​ត្រឹម​ថ្ងៃ ១១/១​នេះ មូលនិធិ​អភិវឌ្ឍន៍​ខេត្ត​យូ​ណាន ដើម្បី​បញ្ចៀស​ករណី “​ក្មេង​ត្រូវ​បោះបង់ចោល​” ដូច​ពោល​ខាងលើ​បច្ចុប្បន្ន​ទទួលបាន​វិភាគទាន​ពី​សប្បុរសជន​ជាង ១​លាន​៩​សែន​យាន់ (​ជិត ៣០០.០០០​ដុល្លារ​) គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ១១/១​។​

​រឿងរ៉ាវ​របស់​វ៉ាង ប្រហែល​បាន​នឹង​កំពុង​កើតឡើង ក្នុង​ខ្លឹមសារ​ដូច​គ្នា​តែ​រូប​ភាពខុស​គ្នា​របស់​កុមារ​កម្ពុជា គ្រា​ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ​ចំណាកស្រុក ដើម្បី​រក​លុយ​៕ សូ​យ​ន​

spot_img
×