Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Boeing បង្អួត UAV អាច​ដឹក​ទំនិញ​ធ្ងន់​បាន​ជា​អាទិ៍​… ដំរី​! (​មាន​វីដេអូ​)

​ក្រុមហ៊ុន Boeing ទើប​ទម្លាយ​ចេញ​គំរូ​យន្តហោះ គ្មាន​អ្នកបើកបរ​ដ៏​ធំ​សម្បើម​អាច​ដឹក​ទំនិញ​មាន​ចម្ងល់​ប្រហាក់ប្រហែល​នឹង​ដំរី​តូចៗ​២​ក្បាល​។​

​សម្ព័ន្ធ​ក្រុមហ៊ុន Boeing មាន​ស្នាក់ការ​នៅ​ក្រុង Chicago ចំណុះ​រដ្ឋ Illinois អាមេរិក បាន​ចំណាយពេល​៣​ខែ ដើរ​គូរ​ប្លង់ និង​ផលិត​ប្រភេទ​មធ្យោបាយ​ដឹកជញ្ជូន លើ​អាកាស (CAV) បាន​សមត្ថភាព​ហោះ​ឡើង​/​ចុះ​តាម​លំនាំ​បញ្ឈរ​ត្រង់​នៅ​ឈើ​។​

​គំរូ​យន្តហោះ​ដឹក​ទំនិញ​ថ្មី​របស់ Boeing នេះ មាន​ប្រវែង 4,6m ទទឹង 5,5m និង​កម្ពស់ 1,2m ធំ​ជាង​ច្រើនដង​ប្រៀប​នឹង​ទំហំ​មធ្យម នៃ​យន្តហោះ​គ្មាន​អ្នកបើកបរ (UAV)​។​

CAV មាន​ទម្ងន់ 339kg តែ​អាច​ដឹកទំនិញ ប៉ុន្តែ​វា​អាច​ដឹក​រួច​បរិមាណ​ទំនិញ​ទម្ងន់ 226kg គឺ​ប្រហែល​ទម្ងន់​របស់​ដំរី​តូចៗ​២​ក្បាល​។ មធ្យោបាយ​ដឹកជញ្ជូន​នេះ ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ប្រតិកម្ម​អគ្គិសនី ប្រើ​កង្ហារ ៨ ដូច​ឧទ្ធម្ភាចក្រ​ដែរ​។​

Greg Hyslop នាយក​បច្ចេកវិទ្យា​របស់ Boeing ឲ្យដឹងថា ៖ “​យើងខ្ញុំ​មាន​ឱកាស​ដើម្បី ប្រែប្រួល​ផ្នែក​ដឹកជញ្ជូន​ផ្លូវអាកាស ហើយ​យើងខ្ញុំ​ចាត់ទុក​ជា​ជំហាន​រីកចម្រើន​ធំ​មួយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​គោលដៅ​”​។​

​ក្រុមហ៊ុន Boeing បាន​បង្ហាញ​ឲ្យឃើញ​ចំណា​ប់​អារម្មណ៍​អំពី​មធ្យោបាយ​ហោះហើរ​ស្វ័យប្រវត្តិ តាំងពី​ខែ ៧/២០១៧ មក​ម្លេះ គ្រា​ដែល​ពួកគេ​ក៏​សម្រេចចិត្ត​ទិញយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ Aurora Flight Sciences៕ លី​សា​

×