ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារនឿយណាយអសកម្ម ដោយសារការប្រឹងប្រែងរបស់ខ្លួនពុំទាន់ត្រូវបានទទួលស្គាល់ ត្រូវពង្រឹងស្មារតីប្រមូលផ្តុំក្នុងការងារពេលវេលានឹងជាចម្លើយល្អបំផុត។ ថ្ងៃនេះត្រូវប្រយ័ត្នជាប់អន្ទាក់រឿងលុយកាក់។ មនោសញ្ចេតនា ពុំល្អប្រសើរ ងាយកើតមានការឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ សម្ពាធការងារធំ ជួបការលំបាកច្រើនធ្វើឲ្យអ្នកវិលវល់ ត្រូវនឹងនរ សុទិដ្ឋិនិយមទើបរកទិសដោះស្រាយបាន។ ថ្ងៃនេះងាយមានរឿងរំខានចិត្តព្រោះតែលុយកាក់។ មនោសញ្ចេតនា អ្នកខំប្រឹងប្រែងចូលកៀកនឹងមនុស្សដែលខ្លួនស្រឡាញ់ តែគេហាក់ពុំមានមនោសញ្ចេតនា ចំពោះអ្នកធ្វើឲ្យអ្នកឈឺចាប់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារមានឱកាសពង្រីកសហប្រតិបត្តិការជាមួយដៃគូ ការលំបាកតែងមានអ្នកជួយជ្រោមជ្រែង។ ចំណាយប្រាក់ទទួលភ្ញៀវក៏ជាវិធីវិនិយោគសម្រាប់អនាគតការងារ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីល្អមធ្យម។ កាងារទោះបីរវល់ តែបើចេះរៀបចំឲ្យស្រួលបួល អ្នកនៅតែអាចសម្រេចយ៉ាងល្អបំផុត។ ថ្ងៃនេះអាចមានរឿងថ្មីចម្លែកទាក់ទាញចិត្តឲ្យអ្នកចំណាយប្រាក់យ៉ាងច្រើន។ មនោសញ្ចេតនា ពិបាកមានទ្សនៈត្រូវគ្នា នាំឲ្យអ្នកទាំង២មានការឈ្លោះប្រកែកគ្នាជាប្រចាំ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងាររវល់ធ្វើឲ្យអ្នកតានតឹង នឿយហត់ ត្រូវនឹងនរឡើងវិញ រៀបចំពេលវេលាឲ្យសមស្របគ្រប់យ៉ាងនឹងបានរៀបរយ។ ចាយវាយត្រូវមានផែនការ កុំខ្ជះខ្ជាយមិនដឹងទិសតំបន់ អ្នកនឹងស្តាយក្រោយ។ មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយនៅក្បែរមនុស្សជាទីស្រឡាញ់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារមិនសម្រេចបានដូចចិត្ត ទោះបីមានឱកាសតែពិត ឬក្លែងក្លាយមិនទាន់ច្បាស់ ដូច្នេះត្រូវ ប្រយ័ត្នប្រយែង។ វិនិយោគមិនសមស្រប គួររង់ចាំឱកាសថ្មី។ មនោសញ្ចេតនា អ្នកទាំង២មានការខ្វែងគំនិត ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ កុំប៉ះទង្គិចជាមួយអ្នករួមការងារ នឹងមិនអំណោយផលល្អដល់ខ្លួនអ្នក។ ត្រូវចេះត្បិតត្បៀតការចំណាយ កុំចាយលើសចំណូលរបស់ខ្លួន។ មនោសញ្ចេតនា ងាយកើតមានទំនាស់ធំនាំឲ្យមនោសញ្ចេតនារបស់អ្នកទាំង២ ប្រឈមហានិភ័យបែកបាក់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អប្រសើរ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ត្រូវបានថ្នាក់លើស្រឡាញ់ពេញចិត្ត អ្នករួមការងារគាំទ្រ។ រាល់ផែនការហិរញ្ញវត្ថុ ដំណើរការដោយជោគជ័យនាំមកនូវខ្ទង់ចំណូលល្អ។ មនោសញ្ចេតនា ការយកចិត្តទុកដាក់ថែទាំរបស់មនុស្សជាទីស្រឡាញ់ជាថាមពលជួយអ្នកឲ្យឆ្លងផុតការលំបាកក្នុងជីវិត។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារប្រព្រឹត្តទៅជាធម្មតា ទោះបីសមិទ្ធផលពុំទាន់បានដូចការសង្ឃឹម តែអ្នកត្រូវបន្តប្រឹងប្រែងទៀត។ ប្រសិនមានមនុស្សដែលពុំមានទំនាក់ទំនងយូរមកហើយមកសុំខ្ចីប្រាក់ អ្នកត្រូវរកវិធីបដិសេធ។ មនោសញ្ចេតនាអ្នកទាំង២មានភាពសុខដុមរមនានឹងគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងាររងសម្ពាធធំ ហើយថែមទាំងពុំមានការយោគយល់លើកទឹកចិត្តរបស់មនុស្សគ្រប់គ្នា នាំឲ្យអ្នកមានអារម្មណ៍នឿយណាយតានតឹង។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើនូវលុយកាក់ ឬទ្រព្យមានតម្លៃ។ មនោសញ្ចេតនា ងាយមានរឿងមួម៉ៅដាក់គូស្នេហ៍ ធ្វើឲ្យអ្នកទាំង ២ បែរខ្នងដាក់គ្នា។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ការងារមានឱកាសច្រើនដើម្បីរីកចម្រើន សហប្រតិបត្តិការជាមួយដៃគូថ្មីៗ។ ថ្ងៃនេះអាចវិនិយោគបានល្អ តែត្រូវគិតពីសុវត្ថិភាព កុំលោភលន់ ទោះបីបានចំណេញតិច តែហានិភ័យក៏ទាប។ មនោសញ្ចេតនាប្រសិនទំនាក់ទំនងអ្នកទាំង២ បានទុំជោរនោះគួរប្រកាសឲ្យចាស់ទុំបានដឹង។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងាររក្សាបានស្ថានភាពល្អ មានឱកាសពង្រីកស្នាដៃរបស់ខ្លួន។ ចំណូលមានបន្ថែមច្រើន អាចវិនិយោគតែមិនត្រូវលោភលន់។ មនោសញ្ចេតនា មានមនុស្សតាមស្រឡាញ់អ្នក ប្រសិនអ្នកក៏មានមនោសញ្ចេតនាចំពោះគេដែរ នោះគួរបើកចិត្តផ្តល់ឱកាសឲ្យគេ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕