Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំគ្រា​ប់​មិន​ទាន់ផ្ទុះ​ ជាសំណល់ពីសង្គ្រាម ប្រភេទ៨០មិល្លីម៉ែត្រ​ ផ្ទុះស្លាប់ម្នាក់ ចំណែកម្នាក់ទៀតដើរជាន់មីនផ្ទុះដាច់ជើង

spot_img

ត្បូងឃ្មុំ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុកថា នៅល្ងាចថ្ងៃទី៣០​ ខែមករា​ ឆ្នាំ​២០២០នេះ​ នៅឃុំដា​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ មានករណីវាយដំគ្រា​ប់​មិន​ទាន់ផ្ទុះ​ ជាសំណល់ពីសង្គ្រាមប្រភេទ៨០មិល្លីម៉ែត្រ​ ផ្ទុះស្លាប់ម្នាក់។


លោក បានបញ្ជាក់ថា នេះជាមរតកនៃសង្គ្រាម​ ​សូមប​ងប្អូន​ប្រជា​ពល​រដ្ឋទាំង​អ​ស់ មេត្តាចៀសវាង​ ប៉ះពាល់​ វាយដុំ​គ្រាប់​ ​សំណល់​ជាតិផ្ទុះពី​សង្គ្រា​ម​ និងសុំរាយការណ៍មកកម្លាំងន​គរបាលមូលដ្ឋាន​ អាជ្ញាធរមូលដ្ឋាន​ និងកម្លាំងស៊ីម៉ាក់​ ដើម្បីមានវិធានការដោះស្រាយសុវត្ថិភាព​ជូ​ន។ ទន្ទឹង​នឹងនេះ​ ប្រសិនបងប្អូនប្រជាព​ល​រដ្ឋ បាន​ឃើញបុ​គ្គលណាលាក់ទុកគ្រាប់មិ​ន​ទាន់​ផ្ទុះ សូមរាយការណ៍ជូនសមត្ថកិច្ចដូ​ច​ខា​ងលើ​ ដើម្បីអង្គភាពជំនាញមានវិធានកា​រ​តាម​នី​តិវិធី។

អាជ្ញាធរមីន បានចេញប្រកាស ព័ត៌មានបឋមថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី មានករណីផ្ទុះគ្រា​ប់មិ​នទា​ន់ផ្ទុះ នៅភូមិបុសតាកុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឱ្យប្រជាពលរដ្ឋម្នាក់បា​ន​ស្លាប់​ ។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែ​ល​ជន​រងគ្រោះ​កំពុង​ដំ​គ្រាប់ ៨០មីលីម៉ែត្រ ដើម្បីយករំសេវ។
​ជន​រងគ្រោះឈ្មោះ ទួន វ៉ិត ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិបុសតាកុ​ក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបាត់ប​ង់​ជីវិ​តនៅនឹ​ងកន្លែ​ង​កើ​តហេ​តុ​។

ចំណែក នៅថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២០នេះ​ នៅភូមិពាមតា ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ មានករ​ណី​គ្រោះថ្នាក់​ផ្ទុះមី​ន​ស្គរ​ធ្វើឲ្យដាច់ជើងខា​ងស្តាំ នៅពេលដែលជនរងគ្រោះ​ដើ​រ​ដាក់អ​ន្ទា​ក់សត្វ។ ជនរងគ្រោះឈ្មោះ ​សា​យ ពៅ អាយុ៥០ឆ្នាំ ភេទប្រុស រស់នៅភូមិពាមតា ឃុំតាតោ​ក​ ស្រុកសំឡូត ខេត្តបាត់ដំបង។ ​
ជនរងគ្រោះត្រូវបានក្រុមគ្រួ​សា​រប​ញ្ជូ​នទៅព្យា​បា​ល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់​ដំ​បង។ កាលពីមុនជនរ​ង​គ្រោះធ្លា​ប់​ជាន់​មីនផ្ទុះ​ដាច់ជើងឆ្វេងម្ដងរួចមកហើ​​យ ជាហេតុធ្វើឲ្យលើកនេះគាត់ត្រូវពិការជើងទាំ​ង​ពី​រ។

អាជ្ញាធរមីន បានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៧៩ មកដល់ពេលនេះ មានជនរងគ្រោះដោយសារមីន ​និ​ងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបចំនួន ៦​៤​.៨៥៧ នាក់ ក្នុងនោះចំនួន ៥១.០៩៨នាក់ រងគ្រោះដោយសារមីន ​និ​ងចំនួន ១៣.៧៥៩ នាក់ រងគ្រោះដោយសារសំណ​ល់​ជាតិ​ផ្ទុះពីស​ង្គ្រាម​។​

សូមកុំកែច្នៃ ដុំលេង​ គ្រាប់មិនទាន់ផ្ទុះ វាអាចបណ្តាលឲ្យស្លាប់​ ​និងធ្លាក់ខ្លួនពិការ គ្រប់ពេលវេលា។

សូ​មបងប្អូនប្រជាពលរដ្ឋបើបាន​ឃើ​ញគ្រា​ប់មិ​ន​ទាន់ផ្ទុះ សូមរាយការណ៍ជូនអាជ្ញាធរមា​ន​ស​ម​ត្ថកិ​ច្ច ឬ ប្រតិបត្តិករបោសសម្អាត​មីននៅជិតនោះ ដើម្បីយកទៅកម្ទេចចោ​ល៕ដោយ៖កូឡាប

spot_img
×