តាកែវ៖ នៅព្រឹកថ្ងៃទី ៣១ ខែមការា ឆ្នាំ២០២០ នេះមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង ក្រោយមានប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ ដេកស្លាប់នៅជាប់របងមន្ទីរសុខាភិបាលខេត្តតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ ដោយមានសភាពស្អុយរលួយមើលមិនស្គាល់ភិនភាគឡើយ ដោយសាកសពខាងលើមានស្លៀកខោប៉ារ៉ា អាវយឺតពណ៌ប្រផេះ និងពាក់មួកមួយ ។
ខណៈនេះសមត្ថកិច្ចជំនាញបច្ចេកទេសរួមជាមួយនិងអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យ បានកំពុងតែចុះពិនិត្យស្ថានភាពនៅជុំវិញកន្លែងកើតហេតុ នៅមិនទាន់សន្និដ្ឋានថា ជាករណីអ្វីនូវឡើយទេ តែការសន្និដ្ឋានជាបឋម ដោយមើលតាមភិនភាគនិងកន្លែងកើតហេតុ គឺអាចជាករណីដេកស្លាប់ ព្រោះមានរៀបក្រដាសកេះឡាំងដេកផ្ងារមុខ នេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ។
បើតាមគ្រូពេទ្យចុះពីនិត្យជាក់ស្តែងនោះបាននិយាយថា ភិនភាគនៃសាកសពអាចស្លាប់ជាង១០ថ្ងៃមកហើយ ព្រោះមានសភាពរលួយក្រៀមមកវិញទៅហើយ មិនហើម ។
សមត្ថកិច្ចបាននិងកំពុងស្វែងរកពីអត្តសញ្ញាណ និងស្វែងរកសាច់ញាតិណា ដែលកំពុងបាត់សមាជិកដែលមានភិនភាគដូចខាងលើ អាចមកពិនិត្យមើលបាន ៕ដោយ៖ តាកែវ