Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ២គ្រឿងបើកបុកគ្នា ក្នុងទិសដៅបញ្រ្ចាសគ្នា ស្លាប់៤នាក់

spot_img

ខេត្តសៀមរាប៖ មានកណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបើកបុកគ្នា ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់នៅហ្នឹងកន្លែង នាវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹ​ងថា គ្រោះថ្នាក់នេះ កើតឡើងរវាង ម៉ូតូម៉ាក HONDA C ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១C ៦៤៨៣ បើកបរដោយឈ្មោះទីត ថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយាងទេ​ស ឃុំខ្ចាស់ ស្រុកសូទ្រ​និគមន៍ ខេត្តសៀមរាប បើកបរម៉ូតូពីកើតទៅលិ​ច​ មកដល់កន្លែងកើត​ហេតុ បានឡើងវ៉ារថយន្តទៅបុ​ក​នឹងម៉ូតូម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១U ៦៣៥៨ បើកបរដោយ ឈ្មោះជៀប ជិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង និងអ្នកជិះពីក្រោយចំ​នួន​២នាក់​ ឈ្មោះស្ងួន ជឿប ភេទប្រុស អាយុ៦៨ឆ្នាំ និងឈ្មោះខាត់ ព្រែក ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង សៀមរាប។

សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តា​មប្រពៃ​ណី។ ចំណែកម៉ូតូរក្សាទុកនៅអធិការ​ន​គបា​ល​
ស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×