Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឋានៈជានាយករ​ដ្ឋ​មន្ត្រី សម្តេចតេជោ មិនដែលធ្វើសេចក្តីសម្រេចណា​ដើ​ម្បី​តម្រូវ​ចិត្ត​ប្រទេ​សណា​មួយនោះ​ទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ព​ស់បិ​ទស​ន្និបាតបូក​សរុបការ​ងា​រ​​ឆ្នាំ២០១៩ និងលើកទិសដៅការងារស​ម្រា​ប់ឆ្នាំ​២០២០ របស់ក្រសួងការ​ប​រទេស ដែលពិធីបិទសន្និបា​ត​នេះ បានធ្វើឡើងវិមានសន្តិភា​ព​។

តាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប​រទេស និងសហប្រតិបត្តិការ​អ​ន្ត​រជាតិ បានបង្ហាញថា គិត​ម​កដ​ល់ពេល​បច្ចុ​ប្ប​ន្ននេះ កម្ពុជាមានទំនាក់ទំនងការ​ទូ​ត ជាមួយប្រទេសចំនួន១​៧​៤ នៅលើពិភ​ព​លោ​ក ហើយមានស្ថានតំណាង​ប្រ​ចាំ​បរទេ​សចំ​នួ​ន៦៣។ តាមរយៈទិសស្លោក “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ​ ​ឈរលើស្មា​រតី​ឯក​រា​ជ្យ​ជាតិ” ដែលសម្តេចតេជោនាយ​ក​រ​ដ្ឋមន្ត្រី បានដាក់ចេញ​ ​ពិតជាសមស្របបំផុតទៅនឹង​កា​រងា​ររ​បស់​ក្រសួ​ងកា​របរទេស និងសហប្រតិបត្តិកា​រ​អន្ត​រជា​តិ​។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់​ចំ​ពោះអ​ង្គសនិ្ន​បាត​របស់​ក្រសួ​ងការ​ប​រ​ទេស ជាពិសេសចំពោះសមិទ្ធ​ផ​ល​ជាច្រើន ដែលក្រសួងបានខិតខំ​ប្រឹ​ងប្រែ​ង ទទួលបានជោ​គ​ជ័យ​កន្ល​ង​មក។ សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ បានបង្ហាញពីកិច្ចកា​រ​សំ​ខា​ន់ៗ នៃទំនាក់ទំនង​កា​រ​បរ​ទេស​រ​បស់​ក​ម្ពុជា ជាមួយបណ្តាប្រទេស​លើ​ពិ​ភព​លោ​ក។ សម្តេចតេជោនាយករ​ដ្ឋ​ម​ន្ត្រីប​ន្តថា នយោបាយក្នុងប្រទេស និង​នយោបា​យក្រៅ​ប្រទេ​ស គឺជាដៃទំាងពីរនៃខ្លួ​ន​ប្រា​ណតែ​មួ​យ ដែលត្រូវការគ្នាទៅ​វិ​ញ​ទៅ​មក ជួយគ្នា និងបំពេញឱ្យគ្នាទៅវិ​ញ​ទៅ​មក។ ការកំណត់នយោ​បា​យ​ក្រៅប្រ​ទេ​ស គឺជាកិច្ចការរកលំនឹ​ង​ដ៏លំបា​ករ​វា​ងកា​របំ​ពេញកា​ត​ព្វ​កិ​ច្ច ការទទួលខុសត្រូ​វ​ជា​អ​ន្តរ​ជាតិ និងការការពារផ​ល​ប្រយោ​ជន៍ជា​តិ​ខ្លួន​ឯង។ អតីតកាលជូរចត់រ​ប​ស់ក​ម្ពុជា តម្រូវឱ្យប្រទេសយើ​ង​កំ​ណត់​យ​ក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេ​ដ្ឋ​កិ​ច្ច-សង្គម ជាអាទិភាពចម្បងបំផុ​ត​។

នៅក្នុងឱកាស​នោះ​ សម្តេចតេជោប​ន្ត​ថា ពាក្យស្លោក ”អរគុណសន្តិភាព” ដែលសម្តេចបានបំផុស​ក​ន្លង​ទៅ​នេះ​ ដែលត្រូវបានទ​ទួ​ល​ស្វាគ​ម​ន៍ ពីប្រជាពលរដ្ឋគ្រប់​ម​ជ្ឈដ្ឋាន​ទាំង​អស់​ និងក្លាយទៅជាចលនាដ៏​ធំ​មួយ​នៅទូទាំ​ង​ប្រ​ទេស។​ កម្ពុជានឹងបន្តរក្សាយ៉ាងម៉ុ​ត​មាំ នូវឯករាជ្យភាពនៅរាល់សេចក្តី​ស​ម្រេច​រ​បស់​យើង លើបន្ទាត់នយោបា​យ​ ក្នុងនិងក្រៅប្រទេស ​ទាំ​ងលើ​វិស័​យន​យោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិ​សុ​ខ​ និង​ការ​ពា​រ​ជា​តិ ដោយគោរពនូវគោល​ន​យោ​បាយ អព្យាក្រឹត្យភាពអចិន្ត្រៃយ៍​ ​មិនចូលបក្សស​ម្ព័​ន្ធ រួមរស់ដោយសន្តិសហវិ​ជ្ជ​មាន​ជាមួ​យប្រ​ទេស​ជិត​ខា​ង។​ កម្ពុជានឹងខិតខំបន្តព​ង្រឹ​ងចំ​ណ​ងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និង​ភា​ពជា​ដៃគូ​ល្អប្រសើ​រ ដែលមានស្រាប់ជាមួយប្រទេ​ស​ជាមិ​ត្ត​នានា ស្តារឡើងវិញនូវទំនាក់​ទំ​នង​សហប្រ​តិប​ត្តិកា​រជាមួ​យ​មិ​ត្ត​ចាស់ និងស្វែងរកកសាង​ទំ​នាក់​ទំនង​ល្អជាមួ​យ​មិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើ​ត​និ​ងកណ្តាល នៅអាស៊ីកណ្តាល នៅ​អាហ្រ្វិក មជ្ឈិមបូព៌ា​ ​និងអាមេរិកឡា​ទី​ន។ ក្នុងឋានៈជានាយករ​ដ្ឋ​មន្ត្រី សម្តេចតេជោ មិនដែលធ្វើសេចក្តីសម្រេចណា​ដើ​ម្បី​តម្រូវ​ចិត្ត​ប្រទេ​សណា​មួយនោះ​ទេ ​សម្តេចតេជោមិនធ្វើអ្វីដែលនឹងនាំ​ឱ្យ​ខូច​ប្រយោ​ជ​ន៍ជាតិ និងប្រជាពលរដ្ឋក​ម្ពុជា​នោះ​ឡើយ​។

កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀត​ក្នុ​ងកា​រកសា​ង​សហ​គ​មន៍អាស៊ាន ដោយ​សំ​ដៅបម្រើប្រជាពលរដ្ឋ​ និងយកប្រជាពលរដ្ឋជា​ស្នូ​ល រក្សានិងពង្រឹងឯកភាពនិ​ង​មជ្ឈ​ភាព​រ​បស់អា​ស៊ា​ន​ ហើយតាមរយៈអាស៊ានជំ​រុ​ញ និ​ងពង្រឹងទំនាក់ទំនងជាមួយដៃ​គូ​ខាង​ក្រៅ ដើម្បីការអភិវឌ្ឍនិងកំ​ណើ​នសេ​ដ្ឋកិ​ច្ច។ សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ​ក្រ​សួ​ង មន្ត្រីការទូតយើងទាំងអស់ប​ន្ត​ប្រឹង​ប្រែងប​ង្កើន​ចំ​ណេះដឹ​ង លើកកម្ពស់សមត្ថភា​ព​វិភា​គស្រា​វជ្រាវ​ព័​ត៌មាន ពិសេស ពាក់ព័ន្ធនឹងភូមិសាស្ត្រ​-​នយោបា​យ ភូមិសាស្ត្រ-យុទ្ធសាស្ត្រ និងភូមិ​សា​ស្ត្រ-​សេដ្ឋកិច្ច។ ជាមួយគ្នានោះ ​ស​ម្តេចតេជោ ក៏បានអរគុណប្រទេស​ជា​មិត្ត​នានា ដែលបានផ្តល់ជំនួយនិងកិច្ច​ស​ហប្រ​តិ​បត្តិកា​រ​ល្អ ក្នុងការជួយអភិវឌ្ឍ​ធ​នធា​ន​ម​នុស្ស តាមរយៈអាហារូប​ក​រ​ណ៍ ​ទស្សនកិច្ចសិក្សា​ ការផ្លាស់ប្តូរបទ​ពិ​សោ​សន៍ ការរៀបចំវគ្គបណ្តុះបណ្តា​ល​ ក៏ដូចជាការផ្តល់​បា​ឋ​កថា ចែករំលែកចំណេះ​ដឹ​ង ​និងទស្សនទា​ន​នា​នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​បានបន្តទៀតថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ខាង​មុ​ខនេះ​ គឺជាព្រឹត្តិការណ៍ប្រវត្តិ​សា​ស្រ្ត និងការទូតធំបំផុ​ត​សម្រាប់​កម្ពុ​ជា​យើង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំ​ពូ​ល​នេះ​ គឺជាឱកាសដ៏ប្រសើរ​បំ​ផុត សម្រាប់កម្ពុជាបញ្ជាក់​ក្នុ​ងកម្រិតខ្ព​ស់បំផុត នូវការបេ្តជ្ញារបស់ខ្លួនចំពោះ​កា​រព​ង្រឹងប្រ​ព័​ន្ធពហុភា​គី​និ​យ​ម ការចូលរួមក្នុងកិច្ច​ប្រឹ​ងប្រែ​ង របស់ពិភពលោកក្នុង​កា​រដោះស្រា​យ ការប្រឈមជាសក​ល​ និង​ ការចូលរួមស្វែងរ​ក​កា​លានុវ​ត្ត​ភាព ក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋ​កិ​ច្ចពិ​ភព​លោ​ក​។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​ដែ​លនឹ​ងប្រមូ​លផ្តុំ​មេដឹក​នាំ​មកពី ៥១ប្រទេស និងប្រធានស្ថាប័នតំបន់២​ ​ព្រមជាមួយការចាត់តាំងរៀប​ចំ​ព្រឹត្តិ​ការ​ណ៍​ចំនួ​ន៧​ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នា​ក់​ជា​តិ ដើម្បីដោះស្រាយបញ្ហាភ​ស្តុ​ភា​រ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និង​កា​រធានា​ស​ន្តិសុ​ខ​ខ្ពស់​បំ​ផុត។ កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ច​កា​រ​នេះ ប្រកបដោយកិត្តិ​យ​ស​ និងជោគជ័យ។

នៅថ្ងៃ​នេះ សម្តេចតេជោនាយករ​ដ្ឋ​ម​ន្ត្រី បានប្រកាសជាផ្លូវកា​រ​នូវ​ការទ​ទួ​លធ្វើ​ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី​-​អឺរ៉ុបលើ​ក​ទី១៣ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំ​ពេ​ញ៕​ដោយ៖កូឡាប

spot_img
×