Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋីជប៉ុ​នលុ​បចោលគ​ម្រោងស្វែ​ងរក​ដៃគូ​ជីវិត ទៅលេងឋានព្រះច័​ន្ទ​ជាមួ​យ​គ្នា

មហាសេដ្ឋីជប៉ុន ដែលស្វែងរកដៃគូជីវិតដើ​ម្បី​ធ្វើដំ​ណើរទៅ​លេងជុំ​វិញ​ឋានព្រះច័ន្ទជាមួ​យ​គ្នា ពេលនេះបានប្រកាសលុបចោ​ល​គម្រោ​ងស្វែ​ងរក​ដៃគូជា​នារី​វិញ។

លោក Yusaku Maezawa ស្ថាបនិករបស់ក្រុមហ៊ុនអ​ន​ឡាញ​ដ៏ធំ​ឈ្មោះ Zozo ដែលលក់សម្លៀកបំពាក់ ​កា​បូប និងសម្ភារជា​ច្រើនទៀត បានអញ្ជើញស្រ្តីនៅលីវវ័យ​ ​២០ឆ្នាំឡើងឲ្យចូលរួមព្រឹត្តិ​កា​រណ៍​ផ្គូផ្គ​ងរ​ប​ស់គា​ត់។

មានស្រ្តីជិត ២៨.០០០បានដាក់ពាក់ ប៉ុ​ន្តែនៅថ្ងៃ​ព្រហស្ប​តិ៍ម្សិល​មិ​ញនេះ គាត់បាននិយាយ​ថា​ គាត់មានអារម្មណ៍​ច្រ​បូក​ច្រ​បល់ និងបានលុប​ចោល​គម្រោង​រើស​ដៃគូនោះ​វិ​ញ​។

ទោះយ៉ាងណាក៏ដោយ គាត់​នៅតែមានគម្រោងធ្វើដំណើ​រ​ទៅ​កាន់ឋា​នព្រះ​ច័ន្ទនៅ​ក្នុងឆ្នាំ ២០២៣ ដោយគ្មានដៃគូ។​

ក្នុងខែមករានេះ មហាសេដ្ឋីវ័យ ៤៤ឆ្នាំខាងលើ បានធ្វើ​ការផ្ស​ព្វផ្សាយ​តាម​អ​នឡាញ ស្វែងរកដៃគូ​ជី​វិ​ត ដើម្បីធ្វើដំណើរទៅ​លេ​ងឋា​នព្រះ​ច័ន្ទ​ជាមួ​យ​គ្នា​។

នៅក្នុងវេបសាយ មានបញ្ជាក់ពីល​ក្ខ​ខ័​ណ្ឌ និងលក្ខណៈវិនិច្ឆ័យសម្រាប់​អ្ន​កដា​​ក់ពាក្យ រួមមានដូចជា ពួកគេត្រូវតែជា​អ្ន​​កនៅ​លី​វ​ មានអាយុច្រើ​ន​ជាង ២០ឆ្នាំ និងមានចំណាប់អា​រ​ម្ម​ណ៍ចង់ទៅ​លេ​ងនៅលំ​ហ​រ​អា​កា​ស​។

ស្រ្តីម្នាក់នឹងត្រូវធ្វើការ​ជ្រើ​ស​រើស ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិ​ល​មិ​ញនេះ គាត់បានប្រកាស​ថា​ ​គាត់មិនស្វែងរ​ក​ដៃគូ​ដើម្បី​ទៅលេង​លំ​ហរ​អាកាស​ជា​មួយ​គា​ត់ទៀ​ត​ទេ។

សូមបញ្ជាក់ថា មហាសេដ្ឋី​អ​ន​ឡាញខា​ង​លើ ត្រូវបានគេដឹង​ថា​ ទើបតែបានបែកគ្នាជាមួ​យ​នឹង​តារាសម្តែងជប៉ុនឈ្មោះ ​A​yame Goriki វ័យ ២៧ឆ្នាំ។ គាត់​គឺ​ជាម​នុស្ស​អ្នក​ដំណើរ​ឯក​ជនដំបូ​ង ដែលនឹងធ្វើដំណើរទៅកា​ន់​ឋាន​ព្រះច័​ន្ទ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×