Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យកម៉ូតូ២​គ្រឿង​ចាក់​សោដាក់​ក្រោមផ្ទះ ត្រូវចោរកាត់រ​ប​ងលួ​ចយ​កទៅបា​ត់ ដោយសុវត្ថិភា​ព នៅក្រុង​ស្វាយរៀ​ង​

ខេត្តស្វាយរៀងៈ ម៉ូតូចំនួន២គ្រឿង ត្រូវបានចោរចូលកា​ត់​រប​ងផ្ទះចូលយក​បាន​យ៉ាងរំភើយ ខណៈដែលម្ចាស់បានយក​ម​កដា​ក់ខា​ងក្រោ​មផ្ទះ ហើយម្ចាស់បានឡើងទៅស​ម្រា​កនៅ​លើផ្ទះ ដោយបានចាក់ច្រវ៉ាក់កា​រពារ ដើម្បីកុំឱ្យចោរ​លួច ប៉ុន្តែនៅតែពុំអាចការពា​រ​បាន​ឡើយ​។

សមត្ថកិច្ចបានឱ្យដឹងថាៈ កាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានប្រជាពលរ​ដ្ឋ បា​នរាយ​ការ​ណ៍មក​សម​ត្ថកិច្ចថា នៅត្រង់ចំណុចភូមិគ​ក់​ប៉ែ សង្កាត់​ចេ​កក្រុង ក្រុងស្វាយរៀង មានករណីចោរកម្ម​( ​ចូលលួ​ច​ ម៉ូតូចំនួន02គ្រឿង)នៅ​ ពេលទទួលបានព័ត៌​មា​នហើយ កម្លាំងជំនាញបានសហ​កា​រជា​មួយប៉ុ​ស្តិ៍រ​ដ្ឋបាល ចុះទៅដល់កន្លែង​កើ​តហេ​តុ ​ដើម្បីធ្វើការស្រាវ​ជ្រា​វ ពិតជាបាត់ម៉ូតូ ចំនួន ២ គ្រឿងពិត​មែន​។

ប្រភពដដែលបានបន្តថាៈ ជនសង្ស័យមិនស្គា​ល់​អត្ត​សញ្ញាណ បានធ្វើ​សក​ម្មភាព កាត់របងលួសខាងក្រោយ​​ផ្ទះ​ចូ​​ល ចាក់សោច្រ​វ៉ាក់ម៉ូតូ ដែលទុកក្រោមផ្ទះលួចយក​ម៉ូ​តូ​ ទី១-ម៉ូតូម៉ាកHONDA.C125 សេរី ២០​០៨​ ពណ៌​ខ្មៅ ពាក់ផ្លាកលេខតាកែវ 1A.8963 ទី២-ម៉ូតូម៉ាកWawe ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1.O. 4785 ជាកម្មសិទ្ធិរបស់ជនរង​គ្រោះ​ឈ្មោះអ៊ុក​ សាវឿន ភេទប្រុសអាយុ 38 ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិកើត​ហេ​តុ ​។

សមត្ថកិច្ចបានឱ្យ​ដឹ​ងបន្ត​ទៀ​តថាៈ​ តាមការបំភ្លឺ របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមករា​ ឆ្នាំ ២០២០ វេលាម៉ោ​ង ១០យប់ ខ្លួនបានយកម៉ូតូចំនួន​ពីរគ្រឿ​ង ចាក់សោច្រវ៉ា​ក់នៅ​ក្រោម​ផ្ទះ ​រួចក៏ឡើងទៅដេក​លើ​ផ្ទះ រហូតដល់ម៉ោង១រំ​ល​ងអធ្រាត្រថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ពេលខ្លួនចុះពីលើផ្ទះ​ម​កដ​ល់ក្រោ​មឃើញ​ម៉ូតូនៅ​ដ​ដែល ក៏ឡើងទៅដេកលើផ្ទះវិញ​ ​លុះដល់ម៉ោ​ង​ 5ព្រឹក ពេលចុះមកក្រោមផ្ទះ​ បាត់ម៉ូតូ ហើយ​ឆោ​ឡោតែ​ម្ត​ង។ បច្ចុប្បន្នសមត្ថ​កិច្ច​យើង​កំពុ​ងធ្វើកា​រស្រា​វ​ជ្រា​វ៕ដោយ៖ វ៉ៃកូ

×