ព្រះសីហនុ៖ បើតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ នៅថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2020 នេះបានឲ្យដឹងថា បងប្អូនយល់យ៉ាងណា និងចង់និយាយអ្វីទៅកាន់ បុគ្គលឆ្លៀតឱកាស សួង សោភ័ណ្ឌ និងបក្សពួក ដែលខំញុះញង់ អោយមានការរារាំង ការងារកាយ ស្ដារអូរ ប្រឡាយ ក្នុងក្រុងព្រះសីហនុ ?
រដ្ឋបាលខេត្តព្រះសីហនុ មិនមានសំណង ចំពោះការរុះរើនោះទេ ប៉ុន្ដែនឹងពិនិត្យលទ្ធភាព ចំពោះគ្រួសារដែលក្រីក្រ គ្មានដី និងផ្ទះសំបែងពិតប្រាកដ តាមលទ្ធភាពជាក់ស្ដែង។
មូលហេតុនៃការលិចលង់ក្រុងព្រះសីហនុ គឺដោយសារការសាងសង់សំណង់ផ្សេងៗ រំលោភចូលចំណីអូរប្រឡាយ ហេតុដូច្នេះបើយើងមិនរៀបចំប្រព័ន្ឋរំដោះទឹកជំនន់នេះបានទេ ក្រុងព្រះសីហនុ នឹងទទួលរងការលិចលង់បន្តទៀត ។
គម្រោងការស្ដារអូរ ប្រឡាយបើកផ្លូវទឹករំដោះជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តមិនមានសំណង សំរាប់ការរុះរើនោះទេ ប៉ុន្ដែនឹងពិនិត្យលទ្ធភាពជាក់ស្ដែង ទៅលើគ្រួសារពលរដ្ឋណា ដែលក្រីក្រ គ្មានដីធ្លីផ្ទះសំបែងពិតប្រាកដ រដ្ឋបាលខេត្ត អាចនឹងផ្ដល់ជាដីសម្បទានសង្គមកិច្ច តាមលទ្ធភាពជាក់ស្ដែង ។
សូមបញ្ចាក់ថា ការចុះរុះរើសំណង់នៅតាមអូរ ប្រឡាយ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដេីម្បីរំដោះទឹកលិចក្រុង នៅរដូវវស្សា ធ្វើឡើងដោយតម្លាភាព មិនគិតផ្ទះតូចឬ ផ្ទះធំ របស់ប្រជាពលរដ្ឋ ឬរបស់មន្ត្រីឡើយ អោយ តែសំណង់ ស្ថិតនៅលើដីអូរ ។
ការជន់លិចក្នុងក្រុងព្រះសីហនុ ពេលមានភ្លៀងកន្លងមក បានបណ្តាលអោយពលរដ្ឋរងគ្រោះពីជំននទឹកភ្លៀងនេះ បាត់បង់ ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដែលជាមូលហេតុធំបំផុតតម្រូវអោយអជ្ញាធរចំណាយថវិកាជាតិ ដើម្បីស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ។
ប្រព័ន្ធអូរ ប្រឡាយ មិនមែនជាចំណាប់ខ្មាំង សម្រាប់នរណាម្នាក់យកមកដើម្បីទាមទាររកប្រយោជន៍ ឬសម្រាប់ជនឆ្លៀតឱកាស ណាមួយនោះទេ ។ អូរ ប្រឡាយ ជាប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀសនូវការជន់លិចលង់ ជាពិសេសពេលរដូវវស្សា ។
ដល់ពេលវេលា ដែលប្រព័ន្ធអូរ ប្រឡាយ ត្រូវបានរៀបចំឱ្យមានស្ដង់ដារ និងលក្ខណៈសមស្រប ដើម្បីជាផលប្រយោជន៍ សេចក្ដីសុខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបហើយ។
សារបងប្រុស នងឌី ណារ៉ា រៀបរាប់ពីផលលំបាក នៅពេលមានជំនន់ទឹកភ្លៀងម្ដងៗ។ ទិដ្ឋភាពបែបនេះ ខ្ញុំបានភ្លក់រសជាតិ ២ដង កាលពីឆ្នាំមុន ។
គ្រានោះ មនុស្សប្រុសស្រី មានក្មេង មានចាស់ ប្រហែល ១០នាក់ / មានជនបរទេស ២នាក់ មកពីផ្ទះជិតខាង បានសុំស្នាក់នៅផ្ទះរបស់ខ្ញុំ ដេីម្បីសុវត្ថិភាព ដោយសារផ្ទះខ្ញុំមានកំពស់ ៣ជាន់ ។
ចំណុចហៅភូមិទឹកភ្នែក ចំណុចវាលប្រណាំងឡាន ចំណុចម្លប់តាប៉ាង អោយតែមានភ្លៀងម្តងៗ ទីវាលពោរពេញដោយទឹកល្ហល្ហាច គួរអោយសង្វែក ទឹកមុខប្រជាពលរដ្ឋនៅចំណុចទាំងនោះពោរពេញដោយក្តីបារម្មណ៏ពីសុវត្ថិភាព ។
អ្នកកំពុងរស់នៅលេីចំណីអូរ នៅលេីអូរប្រឡាយ អ្នកលួចចំណីអូរ-ប្រឡាយ អ្នកពិតជាសប្បាយណាស់ សុខសាន្តណាស់នៅលេីគំនរទុក្ខអ្នកដែលត្រូវលិចលង់ដោយសារការលួចចំណីអូរ ប្រឡាយ រំលោភយកអូរ ប្រឡាយ ។
ឆ្នាំនេះ រដ្ឋបាលខេត្តបានរំដោះចំណីអូរ-ប្រឡាយ រំដោះអូរ-ប្រឡាយ ទៅតាមផ្លូវច្បាប់ ពួកអ្នកមួយក្តាប់តូច បានចេញមកតវ៉ា ប្រឆាំងយ៉ាងងងេីល ។
អ្នកត្រូវគិតថា ការចេញមុខប្រឆាំងនឹងការអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត គឺស្មេីនឹងអ្នកកំពុងបំផ្លាញសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅចំណុចខាងលេី នៃសង្កាត់ ៤ ។ ដេីម្បីសុខសុវត្តិភាព សុខមាលភាពប្រជាពលរដ្ឋ ក្នុងនាមអ្នករងគ្រោះដោយសារទឹកជំនន់ ខ្ញុំសូមគាំទ្រ ១០០% លេីការរំដោះអូរ ប្រឡាយពីគ្រប់គោលដៅនានា នៅទនៅទូទាំងក្រុងព្រះសីហន។
ចំណែកលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរបង្ហោះសរថា សុំសួរអារម្មណ៍ និងចិត្តបងប្អូនដោយផ្ទាល់ សូមចូលរួមមតិយោបល់ នៅពេលបងប្អូន បានឃើញរូបភាពអតីតកាលទាំងនេះ តើបងប្អូនយល់យ៉ាងណា ? តើការស្ដារអូរ ប្រឡាយ នឹងធ្វើអោយអារម្មណ៍ និងការរស់នៅរបស់បងប្អូនប្រែប្រួលយ៉ាងណាដែរ ?
លេងហ្វេសប៊ុកដដែលបានលើកឡើងថា សកម្មភាពបុគ្គល សួង សោភ័ណ្ឌ កំពុងធ្វើការញុះញង់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានការកាយស្តារ អូរ ប្រឡាយ និងរៀបចំប្រព័ន្ធលូ អូរ ប្រឡាយឡើងវិញ។
ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុសូមប្រឆាំងដាច់ខាតចំពោះបុគ្គល សួង សោភ័ណ្ឌ ដែលញុះញង់ និងបង្កឲ្យមានការប៉ះពាល់ដំណើរការស្តារ អូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ។ ពួកយើងចង់បានការរៀបចំប្រព័ន្ធលូ អូរ ប្រឡាយឡើងវិញ ដើម្បីបញ្ចៀសការលិចលង់។
បុគ្គល សួង សោភ័ណ្ឌ គួរដឹងថា ៖ ប្រជាពលរដ្ឋក្រុងព្រះសីហនុ មិនចង់ជួប មិនចង់ឃើញនោះឡើយ ការលិចលង់ផ្ទះសំបែង បាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ដេកមិនបាន ភ័យខ្លាចមានភ្លៀងទៀតនោះទេ គឺចង់បានការរស់នៅ និងជួបជុំក្រុមគ្រួសារ ដោយសុខសាន្ដ រស់នៅដោយគ្មានការភ័យខ្លាច ពេលមានភ្លៀង មានទឹកជំនន់នោះឡើយ ។
តើបងប្អូនប្រជាពលរដ្ឋ គាំទ្រ ចំពោះការរៀបចំប្រព័ន្ធ អូរ ប្រឡាយ ដើម្បីបញ្ចៀសការលិចលង់ និងជំនន់ទឹកភ្លៀងដែរ ឬទេ ?
តើបងប្អូនចង់បានក្រុង ខេត្ត ដែលគ្មានការលិចលង់ ឬចង់អោយមានទឹកដក់ ឬជំនន់ទឹកភ្លៀង ? តើប្រជាពលរដ្ឋមួយណា ដែលមិនចង់រស់នៅដោយសុខសាន្ដ ?
សាររបស់បងស្រី ជូនបុគ្គលឆ្លៀតឱកាស សួង សោភ័ណ្ឌ និងបក្សពួក ដែលកំពុងបង្កការញុះញង់ កេងចំណេញប្រយោជន៍ពីប្រជាជន និងបង្ករអោយប៉ះពាល់ ដល់ដំណើរការកាយ និងស្ដារអូរ ប្រឡាយ ក្នុងក្រុងព្រះសីហនុ ៕ដោយ៖កូឡាប
សូមអាន និងពិចារណាផងចុះ ៖