Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាចិន នឹ​ងគ្រ​ប់គ្រង​មន្ទី​រ​ពេទ្យ ដែលសាងសង់​ថ្មី​ សម្រាប់ព្យាបាលអ្នកជំងឺវីរុស​កូ​រ៉ូណា​

យោធាចិននឹងធ្វើការគ្រប់គ្រ​ង​ទៅ​លើមន្ទី​រពេទ្យ ដែលរដ្ឋាភិបាលសា​ង​សង់ សម្រាប់ព្យាបាលអ្នកជំងឺផ្ទុក​វី​រុ​សមរណៈ​កូរ៉ូ​ណា​។ មន្ទីរពេទ្យនោះសាងសង់ជិ​ត​រួច​រាល់​ហើយ។​

ពេទ្យទាហ៊ានចំនួន​ ១.៤០០នាក់នឹងធ្វើការព្យាបាលអ្ន​ក​ជំ​ងឺ នៅមន្ទីរពេទ្យដែលមាន ​១​.០០០គ្រែ ហើយមន្ទីរពេទ្យនឹងទទួល​យ​កអ្ន​កជំងឺដំ​បូង​នៅថ្ងៃចន្ទនេះ ក្រោយពេលបានធ្វើការសាងសង់អស់រ​យៈ​ពេល​ ១០ថ្ងៃ។

វីរុសកូរ៉ូណា មានកា​រ​រីករា​លដា​ល នៅក្នុងប្រទេសចិន​យ៉ា​ងលឿ​ន​ រហូតធ្វើឲ្យរដ្ឋាភិបាលចិន​ពិ​បាក​ធ្វើកា​រគ្រ​ប់​គ្រង​។ តួលេខចុងក្រោយបានបង្ហា​ញ​ថា អ្នកស្លាប់ដោយសារវីរុសដ៏កា​ច​សាហា​វ​នោះ បានកើនឡើងដ​ល់​ចំ​នួន ៣៦២នាក់ និងមានការឆ្លងលើស ​១​៧.​០០០ករណី។

កាលពីថ្ងៃព្រហស្បតិ៍កន្ល​ង​ទៅនេះ អង្គការសុខភាពពិភ​ព​លោ​ក​ (WHO) បានប្រកាសគ្រោះអាសន្នជាសកល​ជុំ​វិញ វីរុស​មរ​ណៈដែ​លផ្ទុះចេ​ញពី​ចិន និងបានរីករាលដាលទៅ​កា​ន់តំបន់ និងប្រទេសជា​ង​ ២០ទូទាំងពិភព​លោ​ក​។

ប្រទេសជាច្រើន បានធ្វើការបិទជើងហោះ​ហើ​រម​ក​ពីចិន និងបានជម្លៀសពលរ​ដ្ឋរបស់ខ្លួនចេ​ញ​ ​ដើម្បីការពារការរីករាល​ដា​ល​វី​រុសម​រ​ណៈ ចូលក្នុងប្រទេស​រ​ប​ស់ពួក​គេ​។

អាមេរិចបានប្រកាសហាមមិន​ឲ្យ​ជនប​រទេ​សទាំ​ងឡា​យ​ណា ដែលបានធ្វើដំណើរទៅលេងប្រទេ​ស​ចិ​នក្នុ​ងរ​យៈពេ​ល​ ១៤ឆ្នាំចុងក្រោយ​ ​ចូលក្នុងប្រទេសរប​ស់​ខ្លួ​នឡើ​យ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×