Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី Angelina Jolie មាន​ទំនាក់​​ទំនង​ស្នេហា ជា​​មួយ​​អ្នក​​ផលិត​​រឿង​​ជន​ជាតិ​​ខ្មែរ ប្រាជ្ញ លី តែ​​អ្នក​​ស្និទ្ធ​​ស្នាល​បដិសេធ និង​សូម្បី​​ទទួច​​​ថា​​…

spot_img

តាម Daily Mail ចុះផ្សាយកាលពីថ្ងៃទី១១ ខែមក ឆ្នាំ២០១៨ ថា អ្នកនាង Angelina Jolie ​ពុំដែលបានណាត់ជួបជាអ្នកណាម្នាក់ឡើយ ចាប់តាំងពីអ្នកនាងបានចែកផ្លូវគ្នាជាមួយអតីតស្វាមី Brad Pitt តាំងពីខែកញ្ញា ឆ្នាំ២០១៦ មក ។

ឥឡូវនេះ ខាងរនុកក្នុងរបស់ Angelina Jolie បានកំពុងចាត់វិធានការ ដើម្បី«​កម្ចាត់ចោល» នូវពាក្យចចាមអារាមទាំងនោះ ដែលថា នាងកំពុងជួបជាមួយអ្នកផលិតករ និងជាកវីនិពន្ធបទចម្រៀងជនជាតិខ្មែរឈ្មោះ ប្រាជ្ញ លី (Prach Ly) ។

ប្រភពមួយបានប្រាប់ People កាលពីថ្ងៃព្រហស្បតិ៍ ថា៖ តារាចម្រៀងរ៉េបរូបនេះ លោក ប្រាជ្ញ លី គឺជាមិត្តភក្តិម្នាក់របស់នាង ហើយអ្នកនាង Angelina ក៏បានពេញចិត្ត និងគោរពស្រលាញ់ចំពោះការងាររបស់គាត់ផងដែរ» ។

ទោះយ៉ាងណា ប្រភពដដែលបានបញ្ជាក់ថា៖ «អ្នកនាង Angelina មិនបានកំពុងមានការណាត់ជួបជាមួយនរណាម្នាក់ ដូចពាក្យចចាមអារាមទាំងនោះទេ ហើយក៏នឹងមិនមានរយៈពេលដ៏យូរអង្វែងផងដែរ ។ សព្វថ្ងៃនេះ នាងកំពុងផ្តោតទៅលើកូនៗរបស់អ្នកនាង និងគិតគូរពីតម្រូវការរបស់ពួកគេ» ។

អ្នកនាង​ Angelina បានជួបជាមួយលោក លី អាយុ ៣៨ ឆ្នាំ តាមរយៈ លឿង អ៊ឹង (Loung Ung) ជាសកម្មជនសិទ្ធមនុស្ស និងជាអ្នកសរសេរសៀវភៅ ដែលស្ថិតនៅពីក្រោយខ្សែភាពយន្តថ្មីរបស់នាង Netflix , «ដំបូងគេសម្លាប់ឪពុកខ្ញុំ», នេះបើយោងតាម Gossip Cop ។

គេហទំព័រ Gossip Cop បន្តថា ពួកគេបានចូលរួមព្រឹត្តិការណ៍ជាច្រើន នៅក្នុងប្រទេសកម្ពុជា ជាមួយគ្នា ប៉ុន្តែ គ្មានអ្វីៗឲ្យលើសពីនេះទេ ៕ ចន្ទី

spot_img
×