ខេត្តតាកែវ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានធ្វើកាបង្ក្រាប និងឃាត់មុខសញ្ញាម្នាក់ លួចដាំដុះដំណាំកញ្ឆាខុសច្បាប់ នៅលើទីតាំងចំការកញ្ឆាខុសច្បាប់មួយកន្លែង។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា លើករណីបង្ក្រាបគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសករណីលួចដាំដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជាក់ស្តែងនៅថ្ងៃអង្គារ ១០កើតខែមាឃ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦នឹង៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានធ្វើកាបង្ក្រាប និងឃាត់មុខសញ្ញាលួចដាំដុះដំណាំកញ្ឆាខុសច្បប់មួយករណី នៅលើទីតាំងចំការកញ្ឆាខុសច្បាប់មួយកន្លែង នៅចំណុចខាងក្រោមដាជំពុះសេក ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ជនសង្ស័យមានឈ្មោះ ផន ម៉ុច ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(មុខសញ្ញាសកម្ម) ខណៈពេលជនសង្ស័យកំពុងស្នាក់នៅក្នុងចំការកញ្ឆា។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម រីឯវត្ថុតាង ដំណាំកញ្ឆាខុសច្បាប់ កម្លាំងជំនាញកំពុងរក្សាទុក នៅទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង និងដុតបំផ្លាញចោលតាមនីតិវិធីច្បាប់ ៕ដោយ៖បញ្ញាស័ក្តិ