ចំនួនអ្នកស្លាប់ដោយសារវីរុសមរណៈកូរ៉ូណា បានកើនឡើងដល់ ៤២៥នាក់ដោយក្នុងនោះមានចំនួន ៤២៥នាក់ស្លាប់នៅចិន និងម្នាក់ស្លាប់នៅហ្វីលីពីន។
ត្រឹមតែរយៈពេល ២៤ម៉ោង មានករណីស្លាប់ថ្មីចំនួន ៦៤នាក់នៅក្នុងប្រទេសចិន។
រហូតមកដល់ថ្ងៃអង្គារនេះ ការឆ្លងនៅចិនមានចំនួន ២០.៤៣៨ករណី និង ១៨៨ករណីទៀតនៅក្នុងប្រទេស និងតំបន់ចំនួន ២៤ទូទាំងពិភពលោក។
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក បានធ្វើការប្រកាសគ្រោះអាសន្ន ជាសកលដោយសារតែវីរុសដ៏កាចសាហាវនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងច្រើន និងមានការរាតត្បាតយ៉ាងលឿន ដែលធ្វើឲ្យរដ្ឋាភិបាលចិនពិបាកក្នុងការគ្រប់គ្រង។
វីរុសដ៏អាថ៌កំបាំងនេះ ត្រូវបានគេជឿជាក់ថាចាប់ផ្តើមផ្ទុះក្នុងខែធ្នូ ចេញពីផ្សារមួយកន្លែងដែលលក់សត្វព្រៃ ស្ថិតក្នុងទីក្រុងវូហាន នៃខេត្តហូប៊េ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia