Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនអនុញ្ញាតឲ្យអ្នក​ជំនា​ញអាមេ​រិច​ចូលមក ដើម្បីស៊ើបអង្កេ​ត និងរកវិធីប្រយុ​ទ្ធ​ប្រឆាំង​វីរុ​សកូរ៉ូ​ណា​

spot_img

ប្រទេសចិនបានយល់ព្រមអនុញ្ញាតឲ្យអ្ន​​ក​ជំ​នាញសុ​ខភា​ពអាមេ​រិ​ច ចូលមក​ប្រទេស​របស់​ខ្លួ​ន ដែលវាគឺជាផ្នែកមួយនៃកិ​ច្ច​ប្រឹងប្រែ​ង របស់អង្គការសុខ​ភា​ព​ពិភព​លោក ក្នុងការជួយប្រយុទ្ធ​ប្រ​ឆាំងវីរុ​សកូរ៉ូ​ណានៅចិ​ន​ ខណៈវីរុសមរណៈនេះបា​នរី​ករាល​ដាលយ៉ា​ងលឿន​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

អ្នកនាំពាក្យអង្គការសុខភាពពិភ​ព​លោក (WHO) បានថ្លែងនៅ​ថ្ងៃចន្ទម្សិ​លមិ​ញថា ក្រុមអ្នកជំនាញដែលដឹ​ក​នាំដោ​យ WHO អាចនឹងធ្វើដំណើរមកចិន​នៅ​ដើមស​ប្តាហ៍​នេះ ដើម្បីធ្វើការស៊ើបអង្កេត​លើ​ការផ្ទុះ​រប​ស់វី​រុស​កូរ៉ូណា ខណៈដែល​ប្រ​ធា​ន WHO និងប្រធានាធិបតីចិន ស៊ី​ ​ជីន​ពីងបា​នព្រ​មព្រៀង​គ្នា​។​

កាលពីថ្ងៃចន្ទម្សិលមិញនេះ ​ចិនបានចោទប្រកាន់អាមេ​រិ​ចថា បង្កើតឲ្យមានការភ័យខ្លាចខ្លាំង​ពី​បញ្ហា​វីរុសកូ​រ៉ូណា​ ដោយអាមេរិចបា​ន​ធ្វើការ​ជម្លៀសប្រ​ជាជន​ខ្លួ​នចេញ និងរឹតត្បិតលើកា​រ​ធ្វើដំណើ​រចូ​លក្នុង​ប្រទេស​រ​បស់​ខ្លួ​ន។

អាមេរិចបានប្រកាសហា​ម​មិនឲ្យជន​បរទេ​សទាំ​ងឡា​យណា ដែលធ្លាប់ធ្វើដំណើរទៅកាន់​ប្រ​ទេស​ចិន ក្នុងរ​យៈពេល​ ១៤ថ្ងៃចុងក្រោយ ​ចូលក្នុងប្រទេសរប​ស់​ខ្លួនឡើ​យ ចំណែកពលរដ្ឋរប​ស់​ខ្លួន ដែលត្រូវបាន​ជ​ម្លៀសចេ​ញពីចិ​ន ត្រូវបានដាក់នៅឲ្យដាច់ដោ​យឡែករ​យៈ​ពេល ១៤ថ្ងៃ។

សូមបញ្ជាក់ថា រហូត​ម​កដល់​ថ្ងៃអ​ង្គារនេះ វីរុសមរណៈកូរ៉ូណា​ បានផ្តាច់ជីវិតម​នុ​ស្សចំ​នួន ៤២៦នាក់ ខណៈការឆ្លងបានរីក​រា​លដាល​ទៅកា​ន់មនុ​ស្ស​ជាង ២០.០០០នាក់នៅក្នុង​ប្រ​ទេ​ស និងតំបន់ចំនួន ២៤ទូទាំងពិភព​លោ​ក​។ មានអ្នកជំងឺតែម្នា​ក់ប៉ុណ្ណោះ​ ដែលស្លាប់នៅក្រៅប្រទេ​សចិ​ន​ នោះគឺក្នុងប្រទេ​សហ្វីលីពី​ន។​ ចំណែកករណីជាសះស្បើយមា​ន​ចំនួ​ន ៦៤៤នាក់។

វីរុសដ៏អាថ៌កំបាំងនេះ ​ត្រូ​វបា​នគេ​​ជឿ​ជាក់ថា​ចាប់ផ្តើ​មផ្ទុះ​ក្នុងខែធ្នូ ចេញពីផ្សារមួយកន្លែង​ដែ​លល​ក់ស​ត្វ​ព្រៃ ស្ថិតក្នុងទីក្រុងវូ​ហា​ន នៃខេត្តហូបេ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×