Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្លឺនៃស​ន្តិ​ភាព បានផ្ដល់នូវការរី​កចម្រើន និងការអភិវឌ្ឍន៍ ទាំងវិស័យពុទ្ធច​ក្រ និងអាណាច​ក្រ​

សៀមរាប៖លោកស្រី ម៉ែន សំអន បានថ្លែងថា បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនា ក៏​មានការ​រីក​ចម្រើន ដែលត្រូវបានរា​ជ​រដ្ឋាភិបាល ​បានយក ចិត្តទុកដាក់ និង ​លើក​ត​ម្កើងកាន់តែខ្លាំងក្លាឡើងថែមទៀតទុ​ក​ស​ម្រាប់ឲ្យ​ប្រ​ជាពលរដ្ឋកម្ពុជាគោរពប្រ​ណិ​ប័តន៍ ស្របទៅតាមទំនៀម​ទម្លា​ប់ប្រពៃណីរបស់ជាតិទៅ​ថ្ងៃ​អនា​គត​ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលា​បុ​ណ្យ និងសមិទ្ធផលនានានៅត្រ​ពាំ​ងម​ហានគរ ស្ថិតភូមិខ្នាច ឃុំពពែល ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រីក៏បានថ្លែងបន្តទៀតថា៖ ក្រោមកា​រដឹ​កនាំរ​បស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន សម្ដេចតេជោ ហ៊ុ​ន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិ​មា​ន សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិ​ស័​យទាំង​ផ្នែក​អាណា​ចក្រ និងពុទ្ធចក្រ។ បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនា ក៏​មានការរីកចម្រើន ដែលត្រូវបានរាជរដ្ឋាភិបាល បានយកចិត្ត​ទុក​ដាក់ និង លើកតម្កើងកាន់តែខ្លាំងក្លាឡើ​ង​ថែម​ទៀត ទុកសម្រាប់ឲ្យប្រជា​ពលរដ្ឋកម្ពុជាគោរព​ប្រណិប័តន៍ ស្របទៅតាមទំនៀមទម្លា​ប់ប្រពៃណីរបស់ជាតិទៅថ្ងៃអ​នា​គត ។

លោកស្រីបានបន្ថែមទៀតថា ដោយឡែកនៅតំបន់នេះក៏បា​ន​ប្រែក្លាយពីតំបន់ដែលមា​ន​ស​ង្គ្រាម​ មកជាតំបន់ដែលមាន​ស​ក្តានុ​ពល​លើផ្នែកក​សិកម្ម និងបានជួយឲ្យជីវភាពប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប ​កើនឡើងថែមមួយកម្រិ​ត​ទៀ​ត ។
លោកស្រី បានចាត់ទុកថា សមិទ្ធផល ដែលយើងបានធ្វើបុណ្យឆ្លង​នា​ពេ​លនេះ គឺដោយសារតែប្រទេ​សជាតិមានសុ​​ខ សន្តិភាពក្រោមការ​អ​នុវត្តន៍​នូវ​នយោបា​យ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕
ដោយ៖កូឡាប

×