Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ឱសថស្ថាន លក់​ម៉ាស់ និង​សារធាតុ​សម្លាប់​មេរោគ​ដោយ​តម្លៃ​ខ្ពស់

​ភ្នំពេញ​៖ ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ ខែ កុម្ភៈ ឆ្នាំ ២០២០​បានចេញ​សេចក្តីជូនដំណឹង​ថា មាន​ឱសថស្ថាន​​មួយចំនួន​បាន​កំពុង​លក់​ម៉ាស់ និង​សារធាតុ​សម្លាប់​មេរោគ​ដោយ​តម្លៃ​ខ្ពស់ ខណៈដែល​ប្រជាជន​យើង​កំពុង​ត្រូវការ​ម៉ាស់ និង​​សារធាតុ​សម្លាប់​មេរោគ​ចាំបាច់​ក្នុងការ​បង្ការ​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​កំពុង​រា​ត្បា​តនៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​បាន​ពិនិត្យ​​បច្ចុប្បន្ននេះ ឱសថស្ថាន មួយចំនួន​បាន​កំពុង​​និង​សារធាតុ​សម្លាប់​មេរោគ ខណៈដែល​ប្រជាជន​យើង​កំពុង​​និង​សារធាតុ​សម្លាប់​មេរោគ​ចាំបាច់​ក្នុង​ការបង្កា​រួមចំណែក​ការពារ​ការចម្លង​វីរុស​(2019-nCoV)​ដែល​កំពុង​រា​ត្បា​ត​​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​អាស្រ័យហេតុនេះ​សូម​ធ្វើការ ណែនាំ​លោក លោកស្រី ជា​ម្ចាស់ ឱសថស្ថាន និង​ឱសថការី ទទួលបន្ទុក​បច្ចេកទេស​នៅតាម​ឱសថស្ថាន​ឱសថស្ថាន​រង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវអនុវត្ត ៖ គឺ​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់ខ្លួន​ដោយ​អនុវត្ត​ឱ្យបាន និង​លិខិតបទដ្ឋាន​នានា​ដែលមាន​ជា​ធរមាន​។ លក់​ម៉ាស​និង​សារធាតុ​សម្លាប់​មេរោគ​ដើម្បីឱ្យ​ប្រជាជនមាន​លទ្ធភាព​ទិញ​ប្រើប្រាស់ ក្នុង​គោល​បំណង​​រួមចំណែក​ការពារ​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019-nCoV)​។​

​លក់​នូវ​សារធាតុ​សម្លាប់​មេរោគ​ដែលមាន​គុណភាព​ត្រឹមត្រូវ​តាម​ស្តង់ដារ ឬ​បទដ្ឋាន​ដែល​បាន ដោយ​មិនត្រូវ យក​សារធាតុ​គ្រោះថ្នាក់​មក​លាយ​លក់​​ដើម្បី​តែ ផលចំណេញ​ដោយ​មិនបាន​គិតពី​ផលវិបាក​នៃ​សារធាតុ​គ្រោះថ្នាក់​ទាំងនោះ​​ដែល​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ជាយថាហេតុ​ផ្សេងៗ​។

​ក្នុងករណី​ក្រសួងសុខាភិបាល​បាន​ស្រាវជ្រាវ​ឃើញថា​​លោក លោកស្រី ជា​ម្ចាស់ ឱសថស្ថាន ឱសថស្ថាន​រង​
​ឬ​ឱសថការី ទទួលបន្ទុក​បច្ចេកទេស​នៅតាម​ឱសថស្ថាន ឱសថស្ថាន​រង​ណា មិន​អនុវត្តតាម​ការណែនាំ​នេះ​
​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​។​

​ក្រសួងសុខាភិបាល​សង្ឃឹម​ថា លោក លោកស្រី និង​អនុវត្តតាម​ការណែនាំ​នេះ​ដើម្បី​ចូលរួម​លើកកម្ពស់​ក្រមសីលធម៌​​វិជ្ជាជីវៈ​ឱសថការី និង​សេចក្តីថ្លៃថ្នូរ​​របស់​ឱសថការី​ក្នុង​ការជួយ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ដល់​ប្រជា​​ជន​យើង​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​ដោយ​៖​កូ​ឡាប​

×