Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនអ្នកស្លាប់ដោ​យវី​រុស​កូរ៉ូណា កើនឡើងដល់ ៥៦៥នា​ក់

ចំនួនអ្នកស្លាប់ដោយសារវីរុ​ស​កុរ៉ូណា នៅក្នុងប្រ​ទេ​ស​ចិន បានកើនឡើងដល់​ចំ​នួន ៥៦៣នាក់ ក្រោយពេលអាជ្ញាធរនៅក្នុ​ង​ខេត្តហូ​បេ ប្រទេសចិនបានរាយ​កា​រណ៍​ពីអ្នកស្លា​ប់​ថ្មីចំនួន ៧៣នាក់នៅថ្ងៃព្រហ​ស្ប​តិ៍នេះ​។​

គណៈកម្មការសុ​ខ​ភាពនៅ​ក្នុង​ខេត្ត​ខាង​លើ ដែលជាកន្លែងផ្ទុះវីរុសដ៏​កាចសាហាវនោះ​ ​ក៏បានបញ្ជាក់ថាមានកា​រ​ឆ្លង​ថ្មីចំ​នួ​ន ៣.៦៩៤ករ​ណី។

ចំនួនអ្នកស្លាប់សរុបទូទាំងពិភព​លោ​កកើន​ដល់ ២៦៥នាក់ រួមមានករណីស្លា​​ប់ ២នាក់នៅប្រទេសហ្វីលីពីន​ និងទីក្រុងហុង​កុ​ង។

ការឆ្លងទូទាំងពិភពលោកមានលើ​ស​ ២៨.០០០ករណី ខណៈអ្នកជាសះស្បើមានចំនួ​ន​ ១.១៤៦នាក់។

សូមបញ្ជាក់ថា វីរុសមរណៈ​កូ​រ៉ូណា បានផ្ទុះឡើងដំបូងនៅ​ក្នុ​ងខែ​ធ្នូ និងបានរីករាល​ដា​លយ៉ាង​ឆាប់​រ​ហ័​ស​ ដែលធ្វើឲ្យចិនមិ​ន​អា​ចទ​ប់ស្កាត់​​ទាន់​ពេ​ល។

កាលពីអាទិត្យមុន អង្គការ​សុ​ខភា​ពពិភពលោកបានប្រកាស​អា​សន្ន​ជាស​កល​ជុំវិញវីរុសនេះ​ ខ​ណៈ​ដែលចិនបានយល់ព្រម​ទ​ទួល​យកអ្ន​ក​ជំនាញអា​មេ​រិច ដើម្បី​ឲ្យជួយស្រាវជ្រា​វ និងប្រយុទ្ធប្រឆាំងនឹ​ង​វីរុស​ខា​ង​លើ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×