ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងនៅថ្ងៃទី៧តុលានេះថា អ្វីទៅដែលហៅថាអាវុធគីមី? តើគ្រាប់បែករកឃើញនៅកម្ពុជាពិតជា អាវុធគីមីមែនឬ? ហើយរដ្ឋភាគីសមាជិកនៃអនុសញ្ញាអន្តរជាតិនៃអាវុធគីមីត្រូវធ្វើអ្វីខ្លះ?
លោកបន្តថា ផ្អែកតាមនិយមន័យនៃអនុសញ្ញាអន្តរជាតិស្តីពី”ការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត ការរក្សាទុក និងការប្រើប្រាស់អាវុធគីមី និងការបំផ្លាញចោលអាវុធគីមី ” គឺគ្រាប់បែកគីមីដែលជាសំណល់ពីសង្គ្រាម ដែលកម្ពុជារកឃើញនិងប្រជាជនកម្ពុជារងគ្រោះនោះ គឺជា”អាវុធគីមី” យ៉ាងពិតប្រាកដមែន!!។
ផ្អែកតាមនិយមន័យនៃអាវុធគីមីចែងត្រង់មាត្រាII នៃអនុសញ្ញាបានកំណត់ថា៖ អាវុធគីមីមានន័យដូចក្រោមទោះបីរួមគ្នាឬមិនរួមគ្នាក៏ដោយ៖ “Chemical Weapons” means the following, together or separately: 1 (a). សារធាតុគីមីពុលនិងបង្គុំសារធាតុរបស់វាគ្រប់ប្រភេទនិងចំនួនដែលត្រូវប្រើប្រាស់ជាអាវុធ លើកលែងតែសារធាតុគីមីយកទៅប្រើប្រាស់ក្នុងគោលបំណងដែលមិនហាមឃាត់មានចែងក្នុងអនុសញ្ញានេះ។ 1 (b). រាល់គ្រាប់អាវុធនិងឧបករណ៍ដែលត្រូវបង្កើតឡើងមានគោលដៅច្បាស់លាស់ដើម្បីបង្កឱយស្លាប់ ឬបង្កគ្រោះថ្នាក់ផ្សេងៗដោយមានសមាសភាគពុលនៃសារធាតុគីមីពុលទាំងនោះដូចមានចែងនៅ1(a) ហើយត្រូវបានយកទៅប្រើប្រាស់ជាអាវុធនិងជាឧបករណ៍។ 1 (c). បរិក្ខាអ្វីក៏ដោយដែលត្រូវបានបង្កើតឡើងសំរាប់ប្រើប្រាស់ដោយផ្ទាល់ទាក់ទងជាមួយការប្រើប្រាស់គ្រាប់អាវុធនិងឧបករណ៍ដូចមានចែងនៅក្នុងកថាខណ្ឌ ។
លោកហេង រតនា បានបញ្ជាក់ថា “ដូចនេះកម្ពុជាមានកាត្វកិច្ចក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញាអន្តរជាតិអាវុធគីមីនេះ ត្រូវតែប្រកាសពីផលប៉ះពាល់នេះអាវុធគីមីនេះ! តើការប្រកាសយ៉ាងម៉េចៗនោះ ក្នុងអនុសញ្ញាមានចែងច្បាស់លាស់ណាស់”៕ ដោយ៖កូឡាប