Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងរយៈពេល ១ថ្ងៃ អ្នកស្លាប់ដោយវី​រុស​កូរ៉ូ​ណានៅ​​ចិនមាន ៩៧នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើ​ន​លើស ១.១០០នាក់

ចំនួនអ្នកស្លាប់សរុបដោយសា​រ​វីរុ​ស​កូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិន​​បានកើ​នឡើង​ដ​ល់ ១.១១៣នាក់នៅថ្ងៃពុ​ធ​នេះ​។ ក្នុងរយៈពេលត្រឹម ២៤ម៉ោង មានអ្នកស្លាប់ថ្មីដោយសារវីរុសដ៏​កា​ចសា​ហា​វនោះ​មា​ន​​ចំនួន ៩៧នាក់។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាការ​សុ​ខភា​ពជា​តិរ​ប​ស់​ចិ​ន។​

ក្នុងចំណោមអ្នកស្លាប់ថ្មីជិត ១០​០នាក់ មាន ៩៤នាក់ស្លាប់នៅខេត្ត ​ហូ​បេ ដែលជាកន្លែងផ្ទុះ​នៃ​វីរុ​ស​នោះ​។

ទូទាំងប្រទេសចិន មានការឆ្លងថ្មីចំនួ​ន ២.០១៥ករណី ហើយរហូតមកដល់ពេ​ល​នេះ តួលេខអ្នកឆ្លងស​​រុប​មា​ន​ចំនួន ៤៤.៦៥៣ករណី។

តួលេ​ខនេះ បានកើនឡើងយ៉ាលឿន​ ​ហើយវាបានលើសតួលេខអ្នកស្លាប់ដោ​យ​សារ​ជំងឺ​សារ ដែលមានផ្តាច់ជីវិតមនុ​ស្ស​ត្រឹ​​ម ៦៥០នាក់ ក្នុងឆ្នាំ ២០០២ និង ២០០៣។

វីរុសប្រ​ភេ​ទថ្មីនេះ ត្រូវបានគេជឿជា​ក់​ថា បានផ្ទុះឡើងកាលពីចុ​ង​ឆ្នាំ​មុន នៅផ្សារមួយកន្លែងដែលលក់​ស​ត្វ​ព្រៃ ​ក្នុ​ងទីក្រុងវូហាន។​

សូមបញ្ជាក់ថា កាល​ពី​ប៉ុន្មា​នថ្ងៃក​ន្ល​​ងទៅនេះ អង្គការសុខភាពពិភ​​ព​លោ​ក បានបញ្ជូនអ្នកជំនាញពេទ្យទៅ​កា​ន់​ប្រទេ​ស​ចិ​ន ដើម្បីធ្វើការស៊ើបអង្កេតលើ​កា​រផ្ទុះ​វីរុ​ស​កូរ៉ូ​ណា​៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

×