ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ប្រទេសកម្ពុជា/ថៃ-ការចូលជាធរមាននៃបទឈប់បាញ់(ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥)។
ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។
អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។
ប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។
ដូចអ្វីដែលលោករដ្ឋមន្ត្រីការបរទេសបារំាងបានធានាជូនសមភាគីថៃ និងកម្ពុជាក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ប្រទេសបារំាងស្ថិតនៅក្បែរប្រទេសទាំងពីរ និងប្រធានអាស៊ានដើម្បីផ្តល់ការជួយជ្រោមជ្រែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី



