ផ្នែកមួយ នៃកាំជ្រួច Chinh 3B បានធ្លាក់ចុះ រួចផ្ទុះនៅជិតប្រជុំជនតូចមួយ ភាគនិរតី ប្រទេសចិន ក្រោយពេលកាំជ្រួចនេះបានបញ្ជូនផ្កាយរណប២ ឡើងទៅកាន់អវកាស បានជោគជ័យ នៅថ្ងៃទី ១២ ខែមករា។
តាម RT នោះវត្ថុដែលធ្លាក់ចុះមកគឺបំពង់១ ក្នុងចំណោមបំពង់ជំនួយ៤របស់កាំជ្រួច។ ពលរដ្ឋដែលរស់នៅប្រជុំជន Yiangdu តំបន់ស្វយ័តជនជាតិ Choang ខេត្តក្វាងស៊ី ថតបាននូវទិដ្ឋភាពធ្លាក់ចុះនៃបំពង់នេះ ពីលើមេឃ បោះពួយសំដៅតំបន់ព្រៃ ក្បែរទីប្រជុំជន រួចឆាបឆេះ។
សំណាងល្អណាស់ ដែលវាពុំធ្លាក់ចំប្រជុំជន ដែលមានមនុស្សរស់នៅច្រើន។
តាម GB Times ប្រជុំជន Yiangdu ស្ថិតនៅឆ្ងាយពីទីលានបាញ់បង្ហោះប្រមាណ ៧០ម៉ែត្រ ហើយក៏ស្ថិតក្នុង “តំបន់ធ្លាក់ចុះ” តាមការគណនាទុក។
Andrew Jones អ្នកកាសែតជំនាញចុះផ្សាយព័ត៌មានស្តីពីកម្មវិធីអវកាសចិន ក៏បានចែករំលែក Video មួយទៀត បង្ហាញឲ្យឃើញពេលរដ្ឋចិនកំពុងងឿងឆ្ងល់ឈរក្បែរបំពង់នោះ ដែលកំពុងឆាបឆេះ ហាក់ដូចជាពួកគេពុំបានយល់ដឹងពីឥន្ធនៈដ៏ពុលក្នុងបរិក្ខារមួយនេះអីចឹង៕ សូយន