Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​បញ្ជូន​កម្មសិក្សាការី​១.០០០​នាក់ ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ហើយ​នឹង​ទទួ​បាន​ប្រាក់ខែ​ចាប់ពី​១.០០០​ដុល្លារ​ឡើង​ទៅ​

​ភ្នំពេញ​៖ តាមរយៈ​អនុស្សរណ​នៃ​យោគយល់​គ្នា​រវាង ក្រសួង​ការងារ​កម្ពុជា ជាមួយ​ខេត្ត​អិ​ហ៊ិ​ម៉ិ​របស់​ប្រទេស​ជប៉ុន គឺ​កម្ពុជា​គ្រោង​នឹង​បញ្ជូន​កម្មសិក្សាការី​ចំនួន​១.០០០​នាក់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី ការបញ្ជូន​កម្មសិក្សាការី​បច្ចេកទេស​ទៅ​ធ្វើ​កម្មសិក្សា​
​និង​ធ្វើការ​នៅ​ខេត្ត​អិ​ហ៊ិ​ម៉ិ នៃ​ប្រទេស​ជប៉ុន រវាង​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាគម​សហជីព​កម្មសិក្សាការី​បរទេស​ខេត្ត​អិ​ហ៊ិ​ម៉ិ នៃ​ប្រទេស​ជប៉ុន នៅ​សណ្ឋាគារ​ភ្នំពេញ​​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មករា ឆ្នាំ​២០១៨​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អញ្ជើញ​ជា​អធិបតី មានប្រសាសន៍ថា ទន្ទឹម​នឹង​ការទាក់ទាញ​វិនិយោគិន​បរទេស និង​ការខិតខំ​បង្កើត​ការងារ​ក្នុងស្រុក រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ស្វែងរក​ទីផ្សារ​ការងារ​នៅ​បរទេស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស​ឱកាស​ការងារ​នៅ​ប្រទេស​ជប៉ុន​។ លើសពីនេះ យើង​សង្កេតឃើញថា​នាពេល​បច្ចុប្បន្ន ទំនាក់ទំនង​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជា​មិត្ត​នានា កាន់តែ​មាន​ភាពល្អប្រសើ​រ​ជា​លំដាប់​។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ​។

​លោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ដើម្បី​ស្វែងយល់​បន្ថែម​នូវ​លក្ខខណ្ឌ​ការងារ ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​ធានា​ថា​កម្មសិក្សាការី​ខ្មែរ​អាច​ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ និង​ការការពារ​សិទ្ធិ​របស់​ពួកគាត់​ឱ្យបាន​ល្អ​ប្រសើរ​នៅ​ទីនោះ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី​បណ្តុះបណ្តាល​កម្មសិក្សាការី​ជំនាញ​បច្ចេកទេស ជាមួយ​ក្រសួង​យុត្តិធម៌ ក្រសួងការបរទេស និង​ក្រសួង​សុខាភិបាល ការងារ និង​សុខមាលភាព​នៃ​ប្រទេស​ជប៉ុន ដើម្បី​ផ្ទេរ​ជំនាញ​បច្ចេកទេស ចំណេះដឹង និង​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​កត្តា​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូតមក​ដល់​ដំណាច់ឆ្នាំ​២០១៧​នេះ កម្មសិក្សាការី​កម្ពុជា​ដែល​បាន​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​សរុប​ប្រមាណ ៦.១៧៧ នាក់ ក្នុងនោះ​មាន​កម្មសិក្សាការី​ជា​ស្ត្រី​ចំនួន ៣.៥៧២ នាក់ និង​ស្ថិត​ក្នុង​លំដាប់​ទី​៦ ក្នុងចំនោម​ប្រទេស​ទាំង​១៥ ដែល​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។ លើសពីនេះ ជា​រៀងរាល់ឆ្នាំ ចំនួន​កម្មសិក្សាការី​កម្ពុជា​ដែល​បាន​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ខេត្ត​អិ​ហ៊ិ​ម៉ិ (Ehime) មាន​ប្រមាណ​តែ​២% ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ចំនួន​កម្មសិក្សាការី​កម្ពុ​ជា​នៅ​ទូទាំង​ប្រទេស​ជប៉ុន។​

​លោក អ៊ិត សំហេង បញ្ជាក់ថា កម្មសិក្សាការី​កម្ពុជា ក្រោយពី​បាន​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​ជប៉ុន ពួកគេ​នឹង​ទទួ​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់ អាច​ចាប់​ពី​១.០០០​ដុល្លារ​ឡើង​ទៅក្នុង​១​ខែ ក្រៅពីនោះ ពួកគេ​ក៏​នឹង​ទទួលបាន​បទពិសោធន៍ ចំណេះដឹង​ភាសា ទំនៀមទម្លាប់ វប្បធម៌ និង​ការស្វែងយល់​ពី​រស់នៅ​ពី​គ្នា​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម ក្រោយ​ពេល​ត្រឡប់​មក​ប្រទេស​វិញ​។​

​ចំណែក​លោក ណា​ការ​ម៉ូ​រ៉ា អភិបាលខេត្ត អិ​ហ៊ិ​ម៉ិ បាន​អះអាង​ថា ក្រោ​ពី​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដោយផ្ទាល់​ទើប​លោក​ដឹងថា កម្ពុជា​កំពុង​មាន​ការរីកចម្រើន ហើយ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ ប្រជាជន​មាន​ភាពរួស​រាយ​រាក់ទាក់ មាន​កម្លាំង​ពលកម្ម​ច្រើន និង​មាន​ការតស៊ូ​ខ្ពស់ ដែល​ប្រទេស​ជប៉ុន​កំពុងតែ​ត្រូវការ ពិសេស​ប្រជាជន​កម្ពុជា មានការ​ស្រឡាញ់​និង​ចូល​ចិត្ត​ប្រជាជន​និង​ប្រទេស​ជប៉ុន​ផងដែរ ដែល​ពួកគេ​អាច​រស់នៅ ធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ល្អ​ពី​ពេល​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​ខាងមុខ​។ ចំពោះ​លក្ខណ​ការងារ​វិញ ជប៉ុន​មិន​មាន​តម្រូវការ​ជំនាញ​ខ្ពស់ ឬ ច្បាស់លាស់​ពេក​ទេ សំខាន់​កម្មសិក្សាការី ត្រូវ​ចេះ​ភាសា​បឋម ជំនាញ​បឋម ដែល​ភាគី​ជប៉ុន និង​កម្ពុជា​បាន​ឯកភាព​គ្នា​មុន​ពេល​បញ្ជូន​។ នៅពេល​ទៅដល់ ក៏​នឹង​មាន​ការ​តាម​មើល​ថែទាំ​ពួកគាត់​យ៉ាង​ល្អ​បន្ថែមទៀត​។​

​កម្មសិក្សាការី​កម្ពុជា ដែល​ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ខេត្ត អិ​ហ៊ិ​ម៉ិ មានដូចជា ផ្នែក​កសិកម្ម ឧស្សាហកម្ម នេសាទ និង​សេវាកម្ម​មួយចំនួនទៀត​៕ ដោយ​៖​កូឡាប​

×