កាលពីថ្ងៃទី៥ តុលា (ម៉ោងតំបន់) កងទ័ពអ៊ីរ៉ាក់ប្រកាសថា ពួកគេបានទទួលជោគជ័យក្នុងវាយយកទីតាំងសំខាន់មួយនៅ Hawija បន្ទាប់ពីមានទាហានរបស់ពួកភេរវករ IS រាប់រយនាក់ លើកទង់សសុំចុះចាញ់។
AP បានដកស្រង់សំដីឧត្តមសេនីយត្រី Paul Funk មេបញ្ជាការទ័ពសម្ព័ន្ធមិត្តប្រឆាំង IS នៅអ៊ីរ៉ាក់ និងស៊ីរី ឲ្យដឹងថា ៖ “មេបញ្ជាការពួក IS បានរត់ចោលកូនទាហាន ជាហេតុធ្វើឲ្យពួកទាំងនោះអស់សង្ឃឹម ។
ទាហាន កំពុងតាមឃ្លាំមើលក្រុមទាហាន IS ដែលចេញសារភាព
មានក្រុមឧទ្ទាមជាច្រើន បានចូលប្រគល់ខ្លួនឲ្យកងកម្លាំង Peshmerga របស់ជនជាតិ Kurd នាប៉ែកនិរតី ខេត្ត Kirkuk ហើយនេះគឺជាទិដ្ឋភាពមួយដែលពុំធ្លាប់មានតាំងពីមុនមក ។
បើតាមនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ឲ្យដឹងនោះ ក្នុងអំឡុងពេលបីបួនថ្ងៃមកនេះ មានទាហាន IS ប្រមាណ១ពាន់នាក់ បានចូលប្រគល់ខ្លួនឲ្យកងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ។ លោកប៉ាន់ស្មានថា ពលទាហានរបស់ពួក IS ដែលប្រយុទ្ធនៅ Hawija មានប្រមាណតែ១៥០០នាក់ តែប៉ុណ្ណោះ ។
មេខ្លោងអាយអេសរត់ចោលពលទាហានធ្វើឲ្យគេអស់សង្ឃឹម