កណ្ដាល៖ លោកឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បាន ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនវេីលដ៏ប្រ៊ីដ ហូម ស្ថិតនៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញសេចក្តី ប្រកាសព័ត៌មាន កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2020 បានបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីលំនៅឋាន និងគោលនយោបាយស្ដីពីការលើកទឹកចិត្តនិងការបង្កើតកម្មវិធីជាតិ សម្រា ប់ការអភិវឌ្ឍន៍នៅឋានតម្លៃសមរម្យ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅឆ្នាំ 2017 ក្នុងគោលដៅផ្ដល់ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅដ្ឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុខភាព សុវត្ថិភាពនិងសេចក្តី ថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាបនិងក្រុមជនងាយរងគ្រោះ តាមរយៈការផ្ដល់ជាកញ្ចប់វិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តន៍គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ។
អនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យ 15 បាននិងកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ផឹកនៅរាជធានីភ្នំពេញចំនួន 2 គម្រោង ខេត្តកណ្ដាលចំនួន 2 គម្រោង ខេត្តបន្ទាយមានជ័យចំនួន 1 គម្រោង សាកសង់លំនៅដ្ឋានសរុបចំនួន 8331 មួយខ្នង និង 7256 ចំណែកឯកជន លក់ក្នុងតម្លៃក្រោម៣ម៉ឺនដុល្លារ ។ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន world bridge home បាន សម្រួលលក្ខណៈ លក្ខខណ្ឌនៃការបង់ប្រាក់កក់ដោយអតិថិជនអាចបង់10% នៃតម្លៃផ្ទះពេល 12 ខែដំបូង ឬបង់ 2០ ទៅ 30 ភាគរយក្នុងរយៈពេល 24 ខែ ដោយមិនមានការប្រាក់ហើយទឹកប្រាក់ដែលនៅសល់ អតិថិជនត្រូវបង់រំលោះបន្តជាមួយធនាគារជាដៃគូ ក្នុងរយៈពេល 20ឆ្នាំឬបង់ផ្ដាច់ជាមួយក្រុមហ៊ុន។
នៅរសៀលថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2020 លោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនដែលជាគម្រោងមួយក្នុងចំណោមគម្រោងទាំង 5 ខាងលើ នៅ នៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាងខេត្តកណ្ដាលមានចម្ងាយ 8 គីឡូម៉ែត្រពីក្រុងតាខ្មៅ សាងសង់លើផ្ទៃដីសរុប 23 ហិកតា មានចំនួន 2457 ផ្ទះ មានទុនវិនិយោគប្រមាណ 73 លានដុល្លារអាមេរិច។ មកដល់ពេលនេះក្រុមហ៊ុនបានលក់ចំនួន 1088 ផ្ទះ ស្មើ 44 ភាគរយនៃចំនួនផ្ទះស្រុក ក្នុងនោះអតិថិជនជាមន្ត្រីរាជការមានចំនួនជាង 23 ភាគរយ។ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ចំនួន 603 ផ្ទះ គ្រោងប្រគល់ជូនអតិថិជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោង ទាំងមូលនៅមុនបំណាច់ឆ្នាំ 2020៕ដោយ៖កូឡាប