Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនគ្រោងសាកល្បងប្រើថ្នាំ​ប្រ​ឆាំង​វីរុស HIV ដើម្បីព្យាបាលអ្នកជំ​ងឺ​ COVID-19

spot_img

ប្រទេសជប៉ុនគ្រោងសាកល្បងប្រើ​ប្រាស់ថ្នាំ​ប្រឆាំ​ងវីរុស HIV ដើម្បីព្យាបាលអ្នកជំងឺ​ផ្ទុ​កវីរុស COVID-19 ខណៈដែលការតួលេខអ្នក​ឆ្លងច្រើ​ន កំពុងគំរាមកំហែងយ៉ាងខ្លាំ​ងទៅដ​ល់សេ​ដ្ឋកិ​ច្ច និងសុខភាពសាធារណៈ​ក្នុងប្រ​ទេស​ជប៉ុន។

លោក Yoshihide Suga អ្នកនាំពាក្យជា​ន់ខ្ពស់​រប​ស់រដ្ឋា​ភិបាល បានថ្លែងនៅថ្ងៃអង្គារ​នេះ​ថា រដ្ឋាភិបាល “កំពុងធ្វើការរៀបចំ​ ដូច្នេះការសាកល្បងប្រើប្រាស់​ថ្នាំ​ប្រឆាំ​ង HIV លើអ្នកជំងឺ​កូ​រ៉ូណា នឹងចាប់ផ្តើមក្នុង​ពេ​លឆា​ប់​ៗ”។

ទោះយ៉ាងណា លោកមិនបានធ្វើអត្ថាធិប្បាយ​ទេថា វានឹងត្រូវការរយៈពេលយូ​រ​ប៉ុណ្ណោះ​ដើម្បីអនុម័តថ្នាំថ្មីនោះ។

សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុស​ម​រណៈ​កូរ៉ូណា ឬ COVID-19 នៅក្នុងប្រទេសជប៉ុន​បា​នកើ​នឡើង​ដ​ល់​ ៥២០នាក់ចាប់តាំងពីថ្ងៃចន្ទ​ម្សិល​មិញមក ដែលមាន ៤៥៤ករណី ជាអ្នកដំណើរលើនាវាទេស​ច​រណ៍​ D​iamond Princess ដែលត្រូវបានជប៉ុនដាក់ឲ្យនៅដា​ច់​ដោយឡែ​ក​។

រហូតមកដល់ពេលនេះ មាន​មនុស្ស​ម្នាក់​ស្លាប់ដោ​យ​សា​រវីរុ​សកូរ៉ូណា នៅក្នុងប្រទេស​ជ​ប៉ុន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×