ឆ្នាំជូត
រាសីល្អជាមធ្យម។ តាមធម្មតាទេបញ្ហាខ្លះយើងគប្បីតស៊ូអត់ធ្មត់និងពុះពារឧបសគ្គខ្លះទើបអាចរកឃើញជោគជ័យទៅរួច។ដូចជានាពេលនេះលោកអ្នកបើចង់ធ្វើអ្វីតោងតែប្រឹងប្រែងទើបអាចរកឃើញនូវអ្វីដែលខ្លួនចង់បានទៅរួច។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់អាចរកផលចំណូលចិញ្ចឹមគ្រួសារដែរតែយ៉ាងណាមិនអាចលោភលន់បានទេបើពុំនោះនឹងបាត់បង់ចំណូលពុំខាន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគសិរីហើយលោកអ្នកអាចកាន់កិច្ចការតូចធំប្រកបទៅដោយការជឿនលឿនទៅមុខជានិច្ច។ទាំងស្ត្រីបុរសការរស់នៅរាល់ឧបទ្របចង្រៃដែលធ្លាប់យាយីទាំងពួងបានរលត់រលាយអស់ហើយភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញប្រៀបបានទៅនឹងកាំរស្មីព្រះអាទិត្យកំពុងតែចែងចាំងនៅលើអាកាសវេហាដូច្នេះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពល្អប្រសើរឡើង ។
បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមល្អ៕
ឆ្នាំខាល
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើមានទំនាក់ទំនងការងារលោកអ្នកមិនត្រូវសង្ឃឹមពេកនោះឡើយពីព្រោះថាផលមិនល្អនោះក៏មានឆ្លើយតបខ្ពស់ណាស់ផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបបញ្ហា លំបាកក្នុងការរកប្រាក់ចំណូលបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបតែភាពប្រទាំងប្រទើសនិងរឿងរាវយាយី។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែជម្លោះវិវាទងាយកើតមានឡើងណាស់ ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់និងមានជោគមានជ័យគ្រាន់គាប់ប្រសើរ។បើមានការប្រកបការងារលោកអ្នកអាចជួបព្យុះភ្លៀងបន្តិចបន្តួចយាយីម្ល៉ោះហើយទោះធ្វើអ្វីក៏ពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺមានបញ្ហាចូលយាយីច្រើន។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ វិញមានក្រុមមនុស្សបៀតបៀនច្រើនគួរមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីលេងម៉េះមោះច្រើននាំកើតជម្លោះវិវាទ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាជួបបញ្ហាបន្តិចបន្តួចចូលយាយីផងដែរប៉ុន្តែយ៉ាងណាមកដល់ពេលនេះបើលោកអ្នកចេះរៀបចំនោះបញ្ហាដែលលំបាកនឹងប្រែមកធូរស្បើយវិញហើយ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ទោះបីយ៉ាងណាក៏ដោយសំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិននាំគ្រាំគ្រាចិត្តនៅពេលក្រោយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងណាបើទោះបីធ្វើអ្វីក៏ដោយតោងតែចេះពិភាក្សាជាមួយចាស់ទុំឬមនុស្សធំទើបប្រសើរបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមប្រពៃ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេហើយពិសេសតែងកើតរឿងសៅហ្មងចំពោះមុខច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏មានក្រុមមនុស្សជួយជ្រោមជ្រែងផង។ការរស់នៅជួបនូវបញ្ហាចម្រូងម្រាសខ្លះៗយាយីប៉ុន្តែយ៉ាងណាក៏មិនមានអ្វីកើតឡើងធំដុំគួរកត់សម្គាល់ប៉ុន្មានទេ។ដោយឡែកនៅថ្ងៃនេះដែរការធ្វើជំនួញឆ្ងាយជិតអាចរកផលកម្រៃគ្រាន់ជាទីពេញចិត្តមួយចំនួនផង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីវិញមានការកក់ក្តៅនិងយកចិត្តទុកដាក់គ្នាដូចសព្វមួយដង៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានអ្វីចូលមកកកូរផ្លូវចិត្តមិនត្រូវចាប់អារម្មណ៍ច្រើនឡើយពីព្រោះថាងាយកើតនាពេលក្រោយណាស់។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរទីកន្លែងលក់ដូរគួរមានការប្រយ័ត្នប្រយែងបន្តិចព្រោះផ្លែផ្កាហុចមកវិញមិនសូវសមដូចប្រកបប៉ុន្មានឡើយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាប្រុសស្រីមានការរឹងមានះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកទោះទៅកាន់ទីណាតែងមានសញ្ញាភ្លើងខៀវបើករង់ចាំនិងមានជោគជ័យផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃចូលផ្ទះវិញគ្រាន់កាក់កបនិងមានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃព្រោះថាអាចរួមរស់នៅជាមួយគ្នាសុខដុម៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងត្រូវសន្សឹមៗទើបពុំមានបញ្ហាចោទឡើង។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់គប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយជួបបញ្ហាណាស់។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកើតមានការនឿយណាយនិងអស់សង្ឃឹមច្រើន៕
ឆ្នាំកុរ
រាសីស្រុតចុះ។ ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូងចម្រាសកើតមានឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕