ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាលោកកំពុងពិចារណាធ្វើដំណើរទៅលេងប្រទេសជប៉ុនក្នុងរដូវក្តៅនេះ ដើម្បីទស្សនាកីឡាអូឡាំពិច ក្នុងទីក្រុងតូក្យូ។
នៅក្នុងកិច្ចប្រជុំទាក់ទងនឹងកីឡាអូឡាំពិចដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Los Angeles ក្នុងឆ្នាំ ២០២៨ លោកត្រូវបានគេសួរអំពីកីឡាអូឡាពិចរដូវក្តៅនៅក្នុងទីក្រុងតូក្យូ ដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា ថ្ងៃទី ២៤ខាងមុខ។
លោកត្រាំ បានឆ្លើយតបថា គាត់ត្រូវបាននាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe អញ្ចឹងឲ្យទៅចូលរួម។
“ពួកយើងនឹងធ្វើការសម្រេចចិត្ត ព្រោះយើងមិនទាន់បានធ្វើវានៅឡើយទេ។ ពួកយើងប្រហែលនឹងទៅ។ ពួកយើងនឹងព្យាយាមប្រសិនជាពួកយើងអាចធ្វើបាន”។
សូមបញ្ជាក់ថា លោកត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ ប៉ុន្តែគេបានជឿជាក់ថា គាត់នឹងកម្រិតកាលវិភាគធ្វើដំណើរទៅក្រៅប្រទេសរបស់លោកក្នុងឆ្នាំនេះ ខណៈដែលលោកនឹងត្រូវធ្វើយុទ្ធនាការបោះឆ្នោត ដើម្បីស្វែងរកដំណែងប្រធានាធិបតីអាណត្តិទី ២ ខណៈដែលការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែវិច្ឆិកា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia