Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទមន្ទីរពេទ្យរបស់​ជន​ជាតិ​ចិ​ន​ឈ្មោះថៃ ខាង បានបំភ្លៃព័ត៌មា​ន​ពាក់​ព័ន្ធវី​រុស​កូរ៉ូណា (COVID-19)

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ សម្រេច​បិទមន្ទីរពេទ្យរបស់ជនជាតិ​ចិ​ន ដែលមានឈ្មោះ ថៃ​ ខាង ក្រោយរកឃើញថាមន្ទី​រ​ពេទ្យ​នេះគ្មាន​លិខិ​តអ​នុ​ញ្ញាតពីក្រសួងសុខាភិបា​ល​ និងបានបំភ្លៃព័ត៌មាន​ពា​ក់ព័​ន្ធវីរុ​ស​កូ​រ៉ូណា​ (COVID-19​) ​ដែលនាំឲ្យមានភាពចលាចល​ដ​ល់ស​ង្គម នេះបើតាមការបញ្ជាក់រ​ប​ស់​លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ​ប្រាប់បណ្តាញផ្សព្វផ្សាយនៅព្រឹ​ក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ការចុះបិទមន្ទីរពេទ្យរបស់​ជ​នជា​តិចិននេះ ធ្វើឡើងកាលពី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូ​មិ​៣​ សង្កាត់លេខ៤ ក្រុង​ព្រះ​សីហ​នុ​ ។

លោកអភិបាលខេត្តមានប្រសា​ស​ន៍ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នា​ក់​ឈ្មោះ ​Su YongYun បានទៅពិនិត្យព្យាបាល ​នៅ​មន្ទីរពេទ្យខាង​លើនេះ ដោយមិនមានអាកា​រក្តៅខ្លួននោះទេ ​ប៉ុន្តែខាងមន្ទីរពេទ្យជ​ន​ជាតិ​ចិន​មួយ​នេះ ដាក់ការសង្ស័យថាមានវី​រុ​សកូ​រ៉ូណា។ បន្ទាប់ពីកើតមានដំណឹ​ង​នេះ លោកភិបាលខេ​ត្តបា​នអន្ត​រា​គ​ម​ន៍​ភ្លា​មៗ ដោយសម្រេចយកសំណា​ក​រប​ស់ជ​នជា​តិចិន ដែលសង្ស័​យ​នោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ា​ស្ទ័​រ​ តែលទ្ធផលជនជា​តិ​ចិន​រូប​នោះ​ ​មិនមានវីរុសកូរ៉ូ​ណា​នោះទេ​។​

នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិ​ចិនដ​ដែល​រូ​បនោះ បានទៅ​ពិ​និត្យ​នៅម​ន្ទី​រពេទ្យ ថៃ ខាង ជាថ្មីម្តងទៀត ហើយមន្ទីរពេទ្យ​នេះ​ ​នៅតែបំភ័យអ្ន​ក​ជំងឺថា មានជំងឺកូ​រ៉ូ​ណា។ ដោយមិនអស់ចិ​ត្ត​ឈ្មោះ​ Su YongYun បានមកពិនិត្យនៅមន្ទីរ​ពេ​ទ្យឯ​កជ​ន​មួ​យ​ នៅភ្នំពេញ ហើយ​មន្ទីរពេទ្យនោះក៏បញ្ជូ​ន​សំណា​ក របស់ឈ្មោះ Su YongYun ទៅពិនិត្យជាថ្មីម្ត​ងទៀ​ត នៅវិទ្យាស្ថាន​ប៉ា​ស្ទ័រ​ តែលទ្ធផលបញ្ជា​ក់​ថា គ្មានវីរុស​កូ​រ៉ូ​ណាទេ​។ ដោយសារតែការ​បំ​ភ្លៃព័​ត៌មា​ននេះ បានធ្វើឲ្យមានការ​ច​លា​ចល​ត​ៗ​គ្នា​ ហើយជាមន្ទី​រ​ពេទ្យ បើកដំណើរការគ្មានលិ​ខិ​តអ​នុ​ញ្ញា​តពី ក្រសួងសុខាភិ​បា​លផ​ងនោះ​ ទើបអាជ្ញាធរសម្រេ​ច​បិទ​មន្ទី​រ​ពេ​ទ្យ​នេះ៕​ ដោយ៖បញ្ញាស័ក្

×