Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស COVID-19៖ មានអ្នកស្លា​ប់ថ្មី ១០៩នាក់ទៀត ធ្វើឲ្យតួលេខសរុបកើន​ដ​ល់ ២.៣៤៥ ខណៈអ្នកឆ្លងធ្លាក់ចុះ​ខ្លាំ​ង​

ត្រឹមរយៈពេលមួយថ្ងៃ​ មានអ្នកស្លាប់ថ្មីដោយ​សា​រវីរុ​ស​កូរ៉ូណា ឬ COVID-19 ចំនួន ១០៩នាក់ នៅក្នុងប្រ​ទេ​សចិន បណ្តាលឲ្យតួលេខនៃ​អ្ន​កស្លា​ប់សរុ​បកើ​នដ​ល់ចំនួន ២.៣៤៥នាក់។ នេះបើតាមការបញ្ជាក់រប​ស់​គណៈ​កម្មការសុខភាព​ជា​តិចិ​ននៅ​ថ្ងៃសៅរ៍នេះ។

ទោះយ៉ាងណា ការឆ្លងមានការធ្លា​ក់​ចុះខ្លាំង ដោយមានត្រឹមតែ ៣៩៧ករណីប៉ុណ្ណោះទូទាំងប្រទេ​ស​ ​ហើយតួលេខនៃអ្នកឆ្លង​ស​រុបកើ​ន​លើស ៧៦.០០០នាក់។

មន្រ្តីចិនបាននិយាយថា ការធ្លាក់ចុះនៃចំ​នួ​នអ្ន​កឆ្លង បានបង្ហាញថាពួកគេកំពុងទទួល​បា​ន​ជោគជ័​យ ក្នុងការគ្រប់គ្រងវីរុ​ស​នៅក្នុង​ខេត្ត​ហូបេ ដែលត្រូវអាជ្ញាធរបានរឹតបន្តឹ​ងកា​រធ្វើ​ដំណើរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×