Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនឃាតករ​បុរស និងស្ត្រីមានសតិមិន​ប្រ​ក្រតី២នាក់ ដែលបាន​ចាក់សម្លាប់​យុ​វជ​ន​ម្នាក់​

ខេត្ត​ត្បូង​ឃ្មុំ៖ សមត្ថកិច្ចនគរបា​ល បានចាប់ខ្លួនឃាតករ​បុ​រ​ស ​និងស្ត្រីមាន​ស​តិ​មិនប្រ​ក្រតី ២នាក់ ដែលបានចាក់សម្លាប់យុវជនម្នា​ក់​ស្លា​ប់ កាលពីល្ងាចថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅចំណុចភូ​មិ​ត្បូង​វត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

​នគរបា​លមូល​ដ្ឋាន បានឲ្យដឹងថា មូលហេតុ ៖ យុវជនម្នាក់នេះសម្លាប់​ ​គឺយុវជ​ន​រូបនោះ ចូលទៅឃាត់ពូរបស់​ខ្លួ​ន កុំឲ្យឈ្លោះជាមួយមនុស្សឆ្កួតទាំង​ពី​រ (ប្រុស​ស្រី​) ហើយក៏ត្រូវបាន​មនុ​ស្សឆ្កួ​ត​ជា​ស្រី យកកូនកាំបិតចាក់ស្លាប់បា​ត់​បង់​ជីវិ​ត​ភ្លាមៗ ។ យុវជនម្នាក់នេះរស់នៅ​​ភូមិមេ​មត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវមនុស្សវិកលចរឹក ​(មនុស្សឆ្កូត) ចាក់មួយកាំបិតស្លាប់ភ្លាមៗ​ ​៕ដោយ៖កូឡាប

×