Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងឆ្លងច​រន្តអ​គ្គិ​សនីឆក់ស្លាប់ ក្មេងប្រុស អាយុ១២ឆ្នាំម្នាក់ ​ខ​ណៈ​ជួយ​រាយខ្សែភ្លើងពូក្នុ​ងរោ​ងកា​រ

ខេត្តស្វាយរៀងៈ ក្មេងប្រុសម្នាក់បានភ្លាម​ៗ​ ខណៈដែលកំពុងជួយរាយ​ខ្សែ​ភ្លើង​ពូ នៅក្នុងរោងការ​ក៏​ឆ្លង​ចរន្ត​អគ្គិសនីឆក់​ស្លាប់ភ្លា​មៗ នៅកន្លែងកើត​ហេ​តុ​។ ករណីឆ្លង​ច​រន្តអគ្គិសនីនេះ បានកើតឡើងកាលពីវេលាម៉ោ​ង​៤និ​ង៤០នាទី​ល្ងា​ច ថ្ងៃទី​២​៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិ ព្រៃតាយឹង ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។​



យោងតាមសាច់ញាតិជនរង​គ្រោះ​ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុនោះ​ ជនរង​គ្រោះ​ខាងលើ បានជួយរាយខ្សែ​ភ្លើ​ងដា​ក់ក្នុ​ង​រោងការគេមួយកន្លែង ខណៈកំពុងរាយខ្សែភ្លើ​ងនោះ ពូក៏បានបោះខ្សែភ្លើងរំលង​ខ្សែ​ភ្លើងខ្មៅ តែបែ​រជាបោះ​ទៅទើរលើខ្សែភ្លើ​ង​មេ (ខ្សែភ្លើងរដ្ឋគឺ​ខ្សែ​កាប​ស្រា​ត) ដែលមានកម្លាំងភ្លើងខ្លាំបណ្តាល​ឲ្យឆ្លង​ច​រន្តអគ្គិសនី​ឆក់​ខ្លោចខួនខ្លោ​ចប្រា​ណស្លា​ប់ភ្លា​មៗ នៅនិងកន្លែងកើតហេតុ​តែ​ម្តង​។​

ប្រភពបានបន្តទៀត​ថា៖ ក្មេងប្រុសរងគ្រោះខាង​លើ​មាន​ឈ្មោះ​ លី ភារុណ អាយុ ១២ឆ្នាំជាសិស្សមានបងប្អូន​៤​នាក់ខ្លួន ជាកូនទី៤ ហើយ​ពេលទំ​នេ​រ ក៏មកជួយពូដើរដាក់ភ្លើ​ង តាមរោងបុណ្យរោងកា​រ​ រស់នៅភូមិឃុំ​កើ​តហេតុ​ខា​ងលើ ដែលមានម្តាយ​ឈ្មោះ​ យ៉ា​ន អាយុ ៤៧ឆ្នាំ និងឪពុកឈ្មោះ ខុន អាយុ ៤៨ឆ្នាំ ដែលធ្វើការសំណង់​នៅ​ខេត្ត​កំពត អស់ដោ​យ​ផ្ញើកូនទាំ​ង​បួន​នា​ក់ នៅនិងបងប្អូន​និ​ងម្តា​យ (ត្រូវជាយាយ​) ជាអ្នកមើ​លថែ​។​

ក្រោយពីមានករណីឆ្លង​ច​រន្តអគ្គិសនីឆក់ម​នុស្សរួចមក សមត្ថកិច្ចបានចុះទៅដល់ក​ន្លែ​ងកើ​ត​ហេ​តុ ដើម្បីធ្វើកោសល្យវិ​ច័យពិនិត្យលើសាកសព រួ​ច​ប្រគ​ល់​ឲ្យក្រុមគ្រួសារយកទៅធ្វើ​បុ​ណ្យ​តាម​ប្រពៃណី៕ ដោយ៖វ៉ៃកូ​​​

×