Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នកឆ្លងនៅកូរ៉េ​ខាងត្បូ​ងកើនដ​ល់ ៧៦៣នាក់ ស្លាប់ ៧នាក់

ប្រទេសកូរ៉េខាងត្បូងបានរកឃើ​ញ​អ្នកផ្ទុ​កវីរុស​កូរ៉ូ​ណា បន្ថែមទៀតចំនួន​ ១៦១នាក់នៅថ្ងៃចន្ទនេះ បណ្តាលឲ្យអ្នកឆ្លងសរុបទូ​ទាំ​ងប្រទេស​កើន​ដ​ល់ចំនួន ៧៦៣នាក់ ដែលធ្វើឲ្យវាក្លាយទៅជាប្រទេ​ស​ទី​ ២ដែលមានអ្នកឆ្លងវី​រុ​ស​មរ​ណៈនោះច្រើនបំផុត​ បន្ទាប់ពីប្រទេសចិ​ន​។

មនុស្ស ២នាក់បន្ថែមទៀតក៏បានស្លា​ប់​ដោយសា​រវី​រុស​ផ​ងដែ​រ ហើយវាធ្វើឲ្យចំនួនអ្នកស្លា​ប់​ទូទាំ​ងប្រទេ​សកើន​ដ​ល់ ៧នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មី មា​ន ១១៥ករណីទាក់ទងទៅនឹង​កា​រឆ្លងនៅ​ព្រះ​វិហារ ស្ថិតក្នុងទីក្រុង Daegu ក្រោយពេលស្រ្តីវ័យ ៦​១​ឆ្នាំម្នាក់​ ដែលត្រូវគេស្គាល់​​ថាជា​អ្ន​កជំងឺ ៣១ ដែលបានចូលព្រះវិហា​រ​ ត្រូវបានគេធ្វើតេស្ត​រ​កឃើ​ញមាន​ផ្ទុ​ក​វី​រុស។ នេះបើតាមការបញ្ជាក់របស់មជ្ឈម​ណ្ឌ​ល​ការពារ និងគ្រប់គ្រងជំងឺរបស់​កូ​រ៉េខា​ងត្បូ​ង​។

អាជ្ញាធរកូរ៉េខាត្បូង កំ​ពុ​ងតែ​បន្តធ្វើ​ការស៊ើ​បអ​ង្កេត ដើម្បីស្វែងរកមូលហេតុពិ​ត​ប្រា​កដ នៃការផ្ទុះវីរុសដ៏លឿននោះ ដោ​យ​អ្នកជំងឺទី ៣១ មិនមានប្រវត្តិធ្វើដំណើរទៅ​ក្រៅ​ប្រទេ​ស​សោះ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×