Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃរកឃើ​ញអ្ន​កផ្ទុ​កវីរុ​ស​កូរ៉ូណា ៣នាក់ទៀត ធ្វើឲ្យតួលេខសរុបកើនដល់​ ​៤០ករណី

ប្រទេសថៃបានរកឃើញ​ការឆ្ល​ង​វីរុ​ស​កូរ៉ូណា ឬ COVID-19 ចំនួន ៣ករណីថ្មីទៀតនៅថ្ងៃពុធ​​នេះ ធ្វើឲ្យតួលេខនៃអ្នកឆ្លងវីរុស​កើ​នដ​ល់ ៤០នាក់។ នេះជាការបញ្ជាក់របស់ក្រសួ​ង​សុខា​ភិបា​លថៃ​។

អ្នកឆ្លងថ្មីចំនួន ​២​នាក់ជា​ជន​ជា​​តិថៃ ដែលបានត្រឡប់ពីការដើ​ម​កម្សាន្តនៅកោះ Hokkaido របស់ជប៉ុន ហើយ​ពួកគេទាំងពីរនាក់បានចម្លងវាទៅកាន់អ្ន​ក​ទី​ ២។​

សូមបញ្ជាក់ថា ថៃគឺជាប្រទេសដំបូងគេបង្អស់ដែលមា​ន​អ្នក​ឆ្លង​វីរុ​ស​មរណៈ​ខាង​លើ ក្រៅពីប្រទេសចិន នៅថ្ងៃទី​ ១៣ ខែមករា។

នៅចុងខែមករា ប្រទេ​សនេះបានក្លាយជាប្រទេស​ទី​ ២ ដែលមានអ្នកឆ្លងច្រើនបំផុ​ត​ បន្ទាប់ពីចិន ប៉ុន្តែករណីឆ្លងថ្មីបានចុះជាបន្ត​ប​ន្ទាប់។

គ្មានអ្នកជំងឺអ្នកម្នាក់បានស្លាប់ឡើយនៅក្នុងប្រទេ​ស​ថៃ។ កាលពីថ្ងៃចន្ទ អាជ្ញាធរថៃបាន​ចា​​ត់​ទុកវី​រុស​កូ​រ៉ូ​ណា​ ជាជំងឺឆ្លងដែលគ្រោះថ្នាក់​ ​និងបានអនុញ្ញា​ត​ឲ្យបុគ្គលិកពេទ្យ ​និងប៉ូលិសធ្វើការដាក់ពលរដ្ឋទាំងឡា​យ​ណា ដែលមានរោគស​ញ្ញា​ ​ឬអ្នកដែលទើបត្រឡប់ម​ក​ពីតំប​ន់​ប្រឈម នៅដាច់ដោយឡែក​បា​ន​។

រហូតមកដល់ពេលនេះ អ្នក​ជំ​ងឺ ២២នាក់បានជា​សះ​ស្បើ​យ និងត្រូវបានអនុញ្ញា​តឲ្យចេញ​ពីម​ន្ទី​រពេទ្យ ខណៈ ១៥នាក់ទៀតកំពុងត្រូវព្យាបាល៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×