Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី​៖ ឡានក្រុង​រលត់​ម៉ាស៊ីន​ពេល​កំពុង​ឆ្លង​ផ្លូវដែក បណ្តាល​ឲ្យ​រថភ្លើង​បុក​ពេញទំហឹង ស្លាប់​ជិត ២០​នាក់​

spot_img

រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បុក​គ្នា​ជាមួយនឹង​រថភ្លើង​ក្នុង​តំបន់ វ្លា​ដឺ​មៀ (Vladimir) ភាគ​ខាងលិច​ទីក្រុង​មូ​ស្កូ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៩​នាក់​បាន​ស្លាប់បាត់​បងជីវិត​។ នេះ​បើតាម​គណៈកម្មការ​ស៊ើបអង្កេត​រុស្សី​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​។​

​ហេតុការណ៍​ដ៍​រន្ធត់​នេះ​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ស្ថាន​នី​យ៍​រថភ្លើង Pokrovka ស្ថិតក្នុង​ស្រុក Petushinsky នៃ​តំបន់ Petushinsky​។​

​បើតាម​ការិយាល័យ​ផ្លូវ​ដែល​ទីក្រុង​មូ​ស្កូ​បាន​ឲ្យ​ដឹងថា រថយន្តក្រុង​កំពុង​ឆ្លងផ្លូវ​ក្បែរ​ស្ថាន​នី​យ៍ នៅពេល​ភ្លើង​សញ្ញា​មាន​ពណ៌​ក្រហម ខណៈនោះ​ម៉ាស៊ីន​របស់​រថយន្តក្រុង​បាន​រលត់ បណ្តាល​ឲ្យ​រថភ្លើង​បុក​ពេញទំហឹង​៕ សុភ័ក្ត្រ

spot_img
×