Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំថា អាមេរិចប្រឈម​ទាប​បំផុ​ត ជាមួយវីរុ​ស​កូរ៉ូណា ដោយសារការចាត់វិធានកា​រ​ទា​ន់ពេ​ល

ប្រធានាធិបតីអាមេ​រិ​ច ដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញ បា​នថ្លែង​ថា ប្រជាជនអាមេរិច​មានកា​រប្រ​ឈម​ទាប​បំ​ផុត ជាមួយនឹងវី​រុ​សកូរ៉ូ​ណា ​ដោយសារតែរដ្ឋាភិបាលបានចា​ត់វិធា​ន​ការ​រឹត​បន្តឹង លើការធ្វើដំណើររប​ស់​ប្រជាជ​នចិ​ន​។

លោកថ្លែងថា “ដោយសា​រតែអ្វី​ដែល​យើង​បា​នធ្វើ ប្រជាជនអាមេរិចមា​ន​ការ​ប្រឈម​ទា​ប” ហើយលោកបន្ថែ​ម​ថា ការសម្រេចចិត្ត​រ​បស់លោ​ក​មានកា​រចំ​អកកា​ល​ពីដំ​បូ​ង។

រដ្ឋាបាលរបស់លោក ក៏បា​នស្នើសុំ​ថវិ​កាចំ​នួន ២,៥ពាន់លាន​ដុ​ល្លារផងដែ​រ ដើម្បីផ្តល់ដល់ការអ​ភិ​វឌ្ឍន៍​ការ​ព្យា​បាល​ បង្កើតវ៉ាក់សាំង ​និងឧបករណ៍ផ្សេង​ៗ​ដើម្បីប្រ​ឆាំងនឹ​ងវី​រុស​កូ​រ៉ូណា​។

“ពួកយើងបានត្រៀមខ្លួ​ន​រួច​រាល់ ដើម្បីសម្រប​ខ្លួ​ន និងធ្វើអ្វីគ្រប់យ៉ាងដែ​ល​ពួក​យើងត្រូ​វ​ធ្វើ ខណៈដែលជំងឺកំពុ​ង​រាត​ត្បាត​”។ នេះជាការបញ្ជាក់របស់​លោ​កប្រា​ប់ដ​ល់ស​ន្និសីទសារព័ត៌មាន​។

“ពួកយើងបានស្នើ​សុំ​ថវិ​កា ២,៥ពាន់លា​ន​ដុល្លារ ហើយពួកយើង​គិ​តថា វាគឺច្រើន​ណា​ស់ ប៉ុន្តែ​ប​ក្សប្រជា​ធិប​តេយ្យ​ និងរូប​ខ្ញុំគិតថា សមាជិក​ព្រឹ​ទ្ធស​ភា Schumer ចង់ឲ្យពួកយើងបានថវិ​កា​ច្រើនជា​ងនេះ​ទៀត​”។

“ពួកយើងនឹងចំ​ណាយលើ​អ្វីដែល​សម​រម្យ និងធ្វើអ្វីគ្រប់យ៉ាងដែ​លពួ​កគេ​ចង់​ធ្វើ​”។

លោកត្រាំ ក៏បានប្រកាសតែងតាំងអ​នុ​ប្រធា​នាធិ​បតី Mike Pence ជាទីប្រឹក្សា ដើម្បីដឹកនាំអា​មេរិច​ឆ្លើយត​បទៅ​នឹង​វីរុ​សកូ​រ៉ូ​ណា​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×