Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាតត្បាត​លឿន​ណាស់​! កូរ៉េខាងត្បូង​មាន​អ្នក​ក​ឆ្លង​ថ្មី​ជិត ៦០០​ករណី តួលេខ​ឆ្លង​សរុប​កើន​ដល់​ជិត ៣.០០០​នាក់​

​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សោ​រ៍នេះ ប្រកាសថា​មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៥៩៤​ករណី ដែល​វា​ជា​តួលេខ​ឆ្លង​ច្រើន​បំផុត​នៅក្នុង​ប្រទេស ហើយ​មកដល់ពេលនេះ អ្នក​ឆ្លង​សរុប​កើន​ដល់ ២.៩៣១​នាក់​។​

​ការឆ្លង​ថ្មី​ជាង ៩០​ភាគរយ​កើន​នៅ​តំបន់ Daegu កន្លែង​ដែល​ផ្ទុះ​វីរុស និង​ខេត្ត Gyeongsang​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឍមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ នៅក្នុង​សេចក្តីប្រកាស​។​

​ស្ត្រី ៣​នាក់​នៅក្នុង​តំបន់ Daegu ក៏បាន​ស្លាប់​ដោយសារ​វីរុស​មរណៈ​នោះ​ផងដែរ និង​បានធ្វើ​ឲ្យ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់ ១៦​នាក់​។ ក្នុងនោះ​មាន​ជនរងគ្រោះ​ម្នាក់​វ័យ​ជាង ៩០​ឆ្នាំ​។​

​អត្រា​នៃ​ការឆ្លង ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត ដោយ​អាជ្ញាធរ​បានធ្វើ​តេស្ត​ពិនិត្យ​ទៅលើ​សមាជិក​ចំនួន ២១០.០០០​នាក់​នៃ​ព្រះវិហារ​សាសនា​គ្រឹ​ស្តិ Shincheonji Church​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បានធ្វើ​ឲ្យ​ពិភពលោក​កំពុង​ជួប​វិបត្តិ​យ៉ាងខ្លាំង ដោយសារតែ​ការ​រាតត្បាត​យ៉ាង​លឿន ហើយ​មកដល់ពេលនេះ មាន​ប្រទេស​ជាង ៥០​បាន​ឆ្លង​វីរុស​ខាងលើ ដែលមាន​ដើមកំណើត​មកពី​ប្រទេស​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×