Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក Amazon ២នាក់នៅអ៊ីតា​លី​ ឆ្លងវី​រុស​កូ​រ៉ូ​ណា

spot_img

ក្រុមហ៊ុនអនឡាញយ​ក្ស​រប​ស់អា​​មេរិច Amazon.com កាលពីថ្ងៃអាទិត្យម្សិល​មិ​ញ​នេះ បានឲ្យដឹងថា បុគ្គលិក ២នាក់របស់ខ្លួន​នៅ​ទី​ក្រុ​ង Milan​ ប្រទេ​សអ៊ី​តា​លី បានឆ្លងវីរុស​កូ​រ៉ូណា (COVID-19) និងត្រូវបានដា​ក់ឲ្យនៅដាច់​ដោយឡែ​ក​ពីគេ។

អ្នកនាំពាក្យរបស់ក្រុម​ហ៊ុ​នបា​ន​និយាយថា “ពួកយើងគាំទ្រដល់បុគ្គលិ​ក​ដែល​មានវី​រុស​កំពុ​ង​នៅ​ទីក្រុ​ង Miland ហើយឥឡូវពួកគេកំ​ពុ​ងនៅ​ដាច់ដោ​យឡែ​ក”។

កាលពីថ្ងៃសុក្រកន្លង​ទៅ​នេះ ក្រុមហ៊ុន Amazon បានប្រាប់បុគ្គលិករបស់​ខ្លួ​ន​បញ្ឈប់ការ​ធ្វើដំ​ណើ​រ ដែលមិ​នចាំ​បាច់ ទាំងនៅក្នុង​ និងក្រៅអាមេរិច​។​

ក្រុមហ៊ុនអនឡាយធំបំផុតលើពិភពលោ​ក​ខាង​លើក៏​បា​នប​ញ្ជា​ក់​ថា បានផ្លាស់ប្តូរការសម្ភាស​ន៍រើ​សបុ​គ្គលិក តាមរយៈពេលសម្ភាសន៍​តាម​វីដេអូ ជាជាងការជួប​ដោ​យ​ផ្ទា​ល់​។

សូមបញ្ជាក់ថា មានមនុស្សចំនួន ២នាក់ហើយដែលបានស្លាប់​ដោ​យវី​រុស​កូ​រ៉ូណា នៅអាមេរិច។ ដែលមានអ្នកឆ្លងជាង​ ​៧០ករណី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×