ប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញសង្គមបានផ្ទុះការរិះគន់យ៉ាងខ្លាំងក្លា ទៅលើវីដេអូមួយបង្ហាញឲ្យឃើញពិធីហែជំនួនមួយ បែរជានាំគ្នារាំរែកបែកស្លុយទាំងប្រុសទាំងស្រី ជ្រុលហួសភ្លេចប្រពៃណីដូនតា ស្រវ៉ាឆ្កួតតាមប្រពៃណីថៃបែបនេះ ។
ដោយអត់ទ្រាំពុំបាននឹងសកម្មភាពដ៏មិនសមរម្យបំផុតនេះ តារាកំពូលទើស លោក ម៉ៃ សុគន្ធ បានធ្វើការព្រលះធ្ងន់ៗយ៉ាងដូច្នេះថា៖
«ពួកអាជោរមីជោរទាំងឡាយ កុំសប្បាយភ្លេចប្រពៃណីដូនតា
ស្រវ៉ាចាប់ប្រពៃណីថៃ មកឆ្កួតតាមគេ ខួរហ្នឹងអាចម៍ច្រើនពេកមែន???
មើលមួយភ្លែតស្មានថារុញម្ឈូស មករាំស្លុយ??
បញ្ឈប់ជាបន្ទាន់ មិនខ្មាស់ខ្មោច ក៏ចេះខ្មាស់ខ្លួនឯងដែរ??
សូមក្រសួងពាក់ព័ន្ធនិងថ្នាក់នាំ មេត្តារឹតបន្តឹង ក្រុមជ្រុលនិយមនេះផង??????» ៕ ដោយ៖ លឹម ហុង