Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើ​បទ​បង្ហាញ​ស្តីពី​រចនាសម្ព័ន្ធ​ទទួលខុសត្រូវ​និង​បញ្ហា​ប្រឈម​របស់​កងរាជអាវុធហត្ថ ជូន​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​ភ្នំពេញ​

spot_img

ភ្នំពេញ​៖​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​លើកយក​៧​ចំណុច​សំខាន់ៗ ជូន​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​ភ្នំពេញ ដែល​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការបង្កើត​កងរាជអាវុធហត្ថ រចនា​សម្ពន្ធ​ទូទៅ​កងរាជអាវុធហត្ថ បេសកកម្ម​និង​វិសាលភាព និង​បញ្ហា​ប្រឈម​។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ មាន​បើក​កិច្ចប្រជុំ​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​ភ្នំពេញ ក្នុងឱកាស​នោះ​ដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​សង្ខេប​ស្តីពី​រចនាសម្ពន្ធ​ទទួលខុ​សត្រូវ​និង​បញ្ហា​ប្រឈម​របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ក្រុម​អនុព័ន្ធ​យោធា​បរទេស​នៅ​ភ្នំពេញ ផងដែរ​។​

​លោក ឧត្តមសេនីយ៍ មានប្រសាសន៍ថា ដោយ​មាន​ការអនុញ្ញាត​ពី​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៍​ដូច​ជា​តាម​សំណើ​របស់​លោក ប្រធាន​ក្រុម​អនុព័ន្ធ​យោធា​បរទេស​នៅ​ភ្នំពេញ​។​

​ការធ្វើ​បទ​បង្ហាញ​នេះ លោក ឧត្តមសេនីយ៍ បាន​លើកយក​៧​ចំណុច​សំខាន់ៗ មក​ជម្រាប​ជូន​អង្គប្រជុំ គឺ​ទី​១៖ ប្រវត្តិ​នៃ​ការបង្កើត​កងរាជអាវុធហត្ថ ទី​២៖ អំពី​ទីតាំង​របស់​កងរាជអាវុធហត្ថ ទី​៣៖ រចនា​សម្ពន្ធ​ទូទៅ​កងរាជអាវុធហត្ថ ទី​៤៖ អំពី​អង្គភាព​កងរាជអាវុធហត្ថ ទី​៥៖ ការរៀបចំ​កម្លាំង​កង​រាជ​អាវុធហត្ថ ទី​៦៖ បេសកកម្ម​និង​វិសាលភាព ទី​៧៖ បញ្ហា​ប្រឈម​។

​លោក ឧត្តមសេនីយ៍ បានបញ្ជាក់​ថា កងរាជអាវុធហត្ថ​ត្រូវបាន​បង្កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៥៧ សម័យ​របប​សង្គម​រាស្ត្រនិយម ដែល​មានឈ្មោះ កងរាជអាវុធហត្ថ​ខ្មែរ ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ជា កង​អាវុធហត្ថ​ជាតិ​វិញ អំឡុង​ឆ្នាំ​១៩៧១ នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លន់ នល់ បន្ទាប់មក​ត្រូវបាន​លុបបំបាត់​ចោល​ដូច​ស្ថាប័ន​ផ្សេងៗ​ដែរ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ កង​អាវុធហត្ថ បានចាប់កំណើត​សាជាថ្មី ដោយ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៣ ជាមួយនឹង​ការបង្រួបបង្រួម​កងទ័ព​ជាតិ​តែមួយ​។ ដំណាក់កាល​នោះ កងរាជអាវុធហត្ថ​មាន​តួនាទី ភារកិច្ច ត្រឹមតែ​តម្រួតយោធា​ប៉ុណ្ណោះ ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការបង្ក្រាប​បទល្មើស​ធំៗ​ជាច្រើន​។ ចាប់ពី​ឆ្នាំ​១៩៩៤ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​៧៧ អនក្រ ស្តីពី​ភារកិច្ច រចនា​សម្ពន្ធ​ទូទៅ​របស់​កងរាជអាវុធហត្ថ នៅក្នុង​អនុក្រឹត្យ​នោះ​មាន​ចែង​អំពី​តួនាទី ភារកិច្ច និង​អំពី​អង្គភាព​ចំណុះ​កងរាជអាវុធហត្ថ​។​

​កងរាជអាវុធហត្ថ​ត្រូវបាន​ស្នើសុំ​ធ្វើ​កំណែទម្រង់​លើ​រចនា​សម្ពន្ធ​ចាត់តាំង​ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​កំណត់​ច្បាស់​អំពី​របៀបរបប​ធ្វើ​ការងារ អំពី​តួនាទី ភារកិច្ច ឋានានុក្រម​ការងារ ជាពិសេស​ប្រសិទ្ធភាព​ការងារ​។​

​រយៈពេល​កន្លង​ទៅ ក៏ដូចជា​បច្ចុប្បន្ន កងរាជអាវុធហត្ថ​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ពុះពារ​គ្រប់​កាលៈទេសៈ គ្រប់​ឧបសគ្គ​បំពេញបេសកកម្ម​របស់ខ្លួន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ចូលរួម​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ស្រាវជ្រាវ​បទល្មើស សហការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះមហន្តរាយ​ជាយថាហេតុ ឱ្យស្រប​នឹង​ទិស​ស្លោ “​កងទ័ព​ជា​កូនចៅ​ប្រជាជន បម្រើ​ប្រជាជន​” ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×