Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តសៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ម្នាក់ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង Covid-19

​សៀមរាប​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ ដោយមាន​ការ​អនុ​ញ្ញ​ត​ពី​លោកស្នងការ​នគរបាល​ខេត្ត និង សំរបសំរួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ​បាន​ដឹកនាំ​កម្លាំង​ការិយា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​(​វរសេនីយ៍ទោ ម៉ៅ ហាក់ ស្នងការ​រ​ទទួល​ការិយាល័យ និង វរសេនីយ៍ទោ ស៊ី ជីវ នាយការិយាល័យ​) ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លរ​ក្រាម​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះទៅ​ធ្វើការ​នាំខ្លួន​ឈ្មោះ ភុ​ត ថុ​នា ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​គ “​ឡ​ន លី គ្រួសារ​រីករាយ​” ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​បំពុលសង្គម កាលពី​ថ្ងៃទី​05 និង ថ្ងៃទី​10 ខែ​មិនា ឆ្នាំ​2020 កន្លងទៅ ដែល​​​ធ្វើអោយ ប៉ះពាល់​ដល់ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម មក​សាកសួរ ក្រោយ​ការសាកសួរ​សាមីខ្លួន​បាន​សារភាព ចំពោះមុខ​សមត្ថកិច្ច ហើយ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ ។​

​បន្ទាប់មក​លោក មុយ សុភ័ក្ត្រ ចៅក្រម​ស៉ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មោះថា ភុ​ត ថុ​នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នករត់​កង់​បី ទីកន្លែង​កំណើត​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ទីលំនៅ​មុនពេល​ឃាត់ខ្លួន នៅ​ភូមិ​បឹង​ដូន​ប៉ា ស​ង្តា​ត់​ស្លក្រាម ក្រុង​សៀមរាប ។

​បុរស​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ក្លែង​ព័ត៌មាន​» ប្រព្រឹត្ត​នៅលើ​បណ្តាញ​សង្គម Facebook ស្ថិតនៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​តាម​បញ្ញត្តិ​មាត្រា ៤២៥ ៕ ដោយ​៖​កូ​ឡាប​

×