Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​៖ តំបន់​ធម្មជាតិ​ដែល​លាក់​សត្វព្រៃ​យ៉ាងតិច​៣០​ប្រភេទ​ដ៏​គួរឱ្យ​ភ្ជា​ក់​ផ្អើល​

​ភ្នំពេញ​៖ បើតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា មាន​សត្វព្រៃ​យ៉ាងហោចណាស់​៣០​ប្រភេទ បាន​កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​មួយចំនួនធំ គឺជា​សត្វ​ក្នុង​បញ្ជី​នៃ​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​អន្តរជាតិ (IUCN)​។ នេះ​បើតាម​ការស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន និង​អង្គ​ការជំនាញ​សត្វព្រៃ​WWF​។​

​ក្នុង​របាយការណ៍​ដដែល សត្វព្រៃ​ដែល​កំពុង​លាក់ខ្លួន​ទាំងនោះ​រួមមាន ដំរី​អាស៊ី ខ្លារខិន ខ្លា​ពពក ឆ្មាព្រៃ ឆ្មា​ដាវ ខ្លា​ភ្ញី​ថ្មកែវ ទន្សោង ខ្ទីង ប្រើស រ​ម៉ាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោច ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ស្វា​ព្រាម ស្វាអង្កត់ ស្វា​ក្តាម បក្សី​ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ចំ​កំ​កស ទាព្រៃ​ស្លា​បស ក្ងោក ត្មាតភ្លើង ត្មាត​ត្នោត ត្មាត​ប្រផេះ ក្រពើ​ត្រី ក្រពើ​ភ្នំ អណ្តើកព្រេច អ​ន្ស​ង​ជាដើម​។​

​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ដែនជម្រកសត្វព្រៃ​ស្រៃ​ពក និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​ដែន​ជម្រក​ដែលមាន​ផ្ទៃដី​ប្រមាណ​ជាង​២​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជ្យក្រឹត្យ​នៅ​ឆ្នាំ​១៩៩៣​។​

​ក្រៅតែពី​ដែន​ជម្រក​សត្វ​ព្រែ​ដែលជា​បណ្តុំ​នៃ​សត្វ​ជាច្រើន​ប្រភេទ​ហើយ​នោះ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក៏មាន​សារសំខាន់​ដ៏​ធំធេង​ខាង​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​សង្គម សម្រាប់​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​ទីនោះ ពីព្រោះ​ប្រជាពលរដ្ឋ​ពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​ក្នុងព្រៃ ហើយ​ធនធាន​នៅក្នុង​ដែន​ជម្រក​នេះ​ផ្តល់​ចំណូល​ជាច្រើន​ដល់​គ្រួសារ​របស់គេ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×