កំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់បានទៅលេងទឹកអាងនៅក្បែរផ្ទះបណ្តាលអោយលង់ស្លាប់ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយ។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងវេលាម៉ោង១៣និង១០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ក្មេងប្រុសរងគ្រោះឈ្មោះរ៉ាន់ សវណ្ណវឌ្ឍនា ភេទប្រុស អាយុ១៤ខែ ។ ឪពុកឈ្មោះប៉ិច សុភាព អាយុ៣៣ឆ្នាំ ម្តាយ
ឈ្មោះឆេង សំបូរ អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ៕ដោយ៖ចៅ សន