Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារី​ម្នាក់​ស្លាប់ ក្រោយពេល​អង្គុយលេង​ក្រោម​តុមូល ហើយ​ថ្លោះ​ជើង​តុ​កៀប​ដើមទ្រូង​ជាប់​រើ​មិន​រួច​

spot_img

​កំពង់ធំ​៖ កុមារី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត បន្ទាប់ពី​គាត់​អង្គុយលេង​ក្រោម​តុមូល​ដែក​អ៊ី​ណុ​ក ហើយ​ថ្លោះ​ជើង​តុ​កៀប​ដើមទ្រូង​ជាប់​រើ​មិន​រួច បង្ក​ការភ្ញាក់ផ្អើល​ឡើងដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ឈូឆរ រត់​ទៅ​ជួយសង្គ្រោះ​បឋម ប៉ុន្តែ​មិនអាច​សង្គ្រោះ​បានឡើយ ធ្វើ​ឲ្យ​កុមារី​នោះ ថប់ដង្ហើម​ស្លាប់​តែម្តង​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ភូមិ​ស្មោញ ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។ កុមារី​រូបនោះ ជា​កូន​របស់​ឈ្មោះ ជា ចិន្តា​។

​មាន​ក្មេង​តូចៗ​នៅ​ជាមួយ​មិន​ថា​កូន មិន​ថា​ក្មួយ សុំ​ម្ដាយ​ឪពុក​និង​អាណាព្យាបាល​គ្រប់រូប ចេះ​មានការ​ប្រុងប្រយ័ត្ន​គ្រប់​សកម្មភាព កុំ​បណ្ដោយ​ឲ្យ​សោះ គឺ​យើង​មើលថែ​ពួកគេ​ឲ្យ​បាន​ដិតដល់​បំផុត ព្រោះ​ក្មេង​ជា​ក្រដាស​ស​មួយ អ្វី​ក៏​មិនដឹង​ដែរ ជាពិសេស​ជាមួយនឹង​សម្ភារ​គ្រប់​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​ត្រូវតែ​ទុក​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​។​

​សូម​អាណាព្យាបាល កុំ​បណ្ដោយ​ឲ្យ​សោះ មេត្តា​យកចិត្តទុកដាក់​ចំពោះ​ក្មេង​តូចៗ​ផង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×