Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​មហា​សំណាង​! ថត​បាន​បាតុភូត​ដ៏​កម្រ​លើ​លោក “​ផែនដី​ដកដង្ហើម​” រីឯ​ដើមឈើរ​ហើប​ចុះៗ អស្ចារ្យ​មែនទែន​!! (​វីដេអូ​)

spot_img

​កាណាដា​៖ បុរស​ម្នាក់ ខណៈ​កំពុង​ដើរ​នៅក្នុង​តំបន់​ព្រៃ​មួយ​ក្បែរ​សមុទ្រ នៅក្នុង​ខេត្ត Nova Scotia ប្រទេស​កាណាដា ក៏​ស្រាប់តែ​ប្រទះ​នឹង​បាតុភូត​ដ៏​ចម្លែក​មួយ ស្ទើរ​លោះ​ព្រលឹង​តែម្តង ហើយ​នៅពេលនោះ គាត់​ក៏បាន​ទាញ​កាមេរ៉ា​ថត​វា ។​

​នៅក្នុង​វីដេអូ Brian Nuttall បាន​ថត​កម្រាល​ផ្ទៃដី ដែល​កំពុងមាន​ចលនា​ហើប​ចុះៗ ហាក់ដូច​ផែនដី​កំពុង “​ដកដង្ហើម​” អ៊ីចឹង ។ គាត់​បាន​និយាយ​អំពី​ឧប្បត្តិ​ហេតុនេះ​ថា​“ នៅពេលដែល​ខ្ញុំ​ចូលទៅក្នុង​ដើមឈើ​មួយ ខ្ញុំ​ក៏បាន​កត់សម្គាល់​ឃើញថា ដី​កំពុងមាន​ចលនា​បែបនេះ​” ។​

​បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ មនុស្ស​ជាច្រើន​បាន​បញ្ចេញមតិ​ថា អ្វីដែល​លេចឡើង​ដូចជា​ដង្ហើម គឺជា​ប្រព័ន្ធ​ឫស​នៅក្រោម​ដើមឈើ​រលុង និង​ផ្លាស់ប្តូរ​។ បាតុភូតធម្មជាតិ​បែបនេះ​ត្រូវបាន​គេ​ហៅថា soil liquefaction (​ឧស្ម័ន​ធ្វើ​ឲ្យ​ដី​រាវ​)​។ ភាពរឹងមាំ​នៃ​ដី​ត្រូវបាន​កាត់បន្ថយ ដោយសារតែ​ការ​ឆ្អែត​ទឹក (​និង​អាចមាន​ខ្យល់​) ដែល​បណ្តាលឱ្យមាន​ប្រសិទ្ធភាព មើលឃើញ​នៅ​កន្លែង​ដែល​វា​លេចឡើង​ថា​ដី​កំពុង​ធ្វើ​ចលនា​។​

​ទោះយ៉ាងណា ការពន្យល់​បែប​វិទ្យាសាស្ត្រ​នេះ គឺ​មិន​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ណាមួយ​នោះទេ ហេតុនេះ អ្នក​អាច​ឃើញ​ផ្ទាល់​ដោយ​ខ្លួនឯង​នៅក្នុង​វីដេអូ​ខាងក្រោម​!៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ reshareworthy)

spot_img
×