Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ត្រូវ​ចុះ​ផ្សព្វផ្សាយ​នៅតាម​ភូមិ និង​តាម​ខ្នង​ផ្ទះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ កូ​វីដ​១៩

​ខេត្តស្វាយរៀង​៖ ដើម្បី​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​មានការ​ចម្លងជំងឺ Covid-19 នេះ រដ្ឋបាល​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ផ្សព្វផ្សាយ​នៅតាម​ភូមិ និង​តាម​ខ្នង​ផ្ទះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​នេះ​។​

​ថវិកា និង​សម្ភារ​វេជ្ជសាស្ត្រ ដែលជា​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា និង​លោកស្រី យស់ ស៉ី​មន ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន មន្នី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​-​ក្រុង​ទាំងពីរ នាំយកទៅ​ប្រគល់ជូន​រដ្ឋបាល​ស្រុក​-​ក្រុង​ទាំងពីរ នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០​នេះ សម្រាប់​ប្រើប្រាស់​ទៅតាម​បណ្តា​ឃុំ​-​សង្កាត់​នានា ដើម្បី​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន មន្នី បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខ​ទុក​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន និង​លោកស្រី យស់ ស៉ី​មន ដែលជា​និច្ចកាល​តែងតែ​នឹករលឹក​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង​ទាំងបី​ប្រភេទ​នៅក្នុង​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត​។​

​លោក​បាន​បន្ថែមថា ដើម្បី​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​មានការ​ចម្លងជំងឺ Covid-19 នេះ រដ្ឋបាល​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ផ្សព្វផ្សាយ​នៅតាម​ភូមិ និង​តាម​ខ្នង​ផ្ទះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​ទាំងអស់គ្នា​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាកុល ឬ​ជែ​ល​ជាប្រចាំ​ចៀសវៀង​ការចាប់​រលាក់​ដៃ​គ្នា ត្រូវ​ប្រើ​កាយវិការ​សំពះ ត្រូវ​ពាក់​ម៉ាស់​ក្នុង​ទីប្រជុំជន និង រក្សា​គម្លាត ២​ម៉ែត្រ​ពីគ្នា ហើយ​ត្រូវ​តាមដាន​សុខភាព ប្រសិន​មាន​អាការ​ក្អក​មិន​បាត់ ក្តៅខ្លួន ខ្លាំង សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​នៅក្បែ​លំនៅដ្ឋាន ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដើម្បី​ទទួលបាន​សេវា​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​មិនត្រូវ​ទៅ​ស្វែងរក​ទៅ​សេវា​ព្យាបាល នៅ​គ្លីនិក​ឯកជន ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ​។​

​លោក​បាន​បន្តថា​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ត្រូវ​តាមដាន និង​ក្ដាប់​ឲ្យ​បានច្បាស់លាស់ នូវ​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​បាន​ចូល​មកដល់​មូលដ្ឋាន ជាពិសេស​ពលរដ្ឋ​ដែល​វិល​ត្រលប់​មកពី​ក្រៅប្រទេស និង​រាយការណ៍​ជាប្រចាំ​ថ្ងៃ​មក​ថ្នាក់ស្រុក ខេត្ត​ជាពិសេស ត្រូវ​អប់រំ​ណែនាំ​ពួកគាត់​ឲ្យ​បាន​យល់ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន អំពី​វិធានការ​នៃ​ការដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល ១៤​ថ្ងៃ នៅតាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ហើយ​ក្នុងករណី​មានការ​សង្ស័យ ត្រូវ​នាំ​គាត់​ទៅពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​

​អំណោយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន និង​លោកស្រី ដែល​នាំទៅ​ប្រគល់ជូន​រដ្ឋបាល​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត​នាពេលនេះ រួមមាន ប្រេង សាំង ក្រមា អាកុល និង​ដប​ដាក់​អាកុល និង​ថវិកា​មួយ​ស្រុក​-​ក្រុង​ទទួលបាន ២,៩០០,០០០​រៀល ដោយ​សរុប​ថវិកា​ចំណាយ​ទាំងពីរ​ក្រុង​-​ស្រុក​អស់ ៣៣,៦៣២,០០០​រៀល​៕​ដោយ​៖ វ៉ៃ​កូ​

×