Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដ ១៩ ៖ លើកដំបូង​ហើយ ដែល​កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​តិចជាង ៥០​នាក់​ក្នុង​មួយថ្ងៃ​

​ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​តិចជាង ៥០​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​វា​គឺជា​ការរកឃើញ​តិចជាង ៥០​ករណី​លើ​ដំបូង ចាប់តាំងពី​មានការ​ឆ្លង​ច្រើន​បំផុត​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​។

​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​នៃ​ប្រទេស​នេះ បានប្រកាសថា មាន​អ្នក​ឆ្លង​ថ្មី​ត្រឹមតែ ៤៧​នាក់​ប៉ុណ្ណោះ ហើយ​រហូតមក​ដល់ពេលនេះ ចំនួន​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​បាន​កើន​ឡើងដល់ ១០.២៨៤​នាក់ ខណៈដែល​អ្នក​ស្លាប់មាន ១៨៦​នាក់​។​

​កូរ៉េខាងត្បូង ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​ដែល​អាច​ទប់ស្កាត់ ការ​រា​ត​ត្បាល​នៃ​វីរុស​មរណៈ​នេះ បាន​ប្រសើរ​ជាង​បណ្តា​ប្រទេស​មួយចំនួន ដោយ​អត្រា​នៃ​ការឆ្លង ក្នុងប្រទេស​នេះ​មាន​សភាព​យឺត​។​

​ទោះយ៉ាងណា ការឆ្លង​តិចតួច ដែល​កើតឡើង​នៅតាម​ព្រះវិហារ មន្ទីរពេទ្យ និង​កន្លែង​ថែទាំ​ង​មនុស្ស​ចាស់ នៅតែ​បន្ត​កើតមាន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សោ​រ៍ ប្រទេស​នេះ បានប្រកាសថា​នឹង​ពន្យារពេល​យុទ្ធនា​ការហាម​ការប្រមូល​ផ្តុំ រយៈពេល ២​សប្តាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ឲ្យ​មក​នៅ​ប្រហែល ៥០​ករណី​ក្នុង​មួយថ្ងៃ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×