Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ជាង ១​ម៉ឺន​នាក់ ទើប​ត្រឡប់​មកពី​ថៃ និង​មួយចំនួន​ស្ម័គ្រចិត្ត ដាក់ខ្លួន​ឯង​នៅ​ដាច់ដោយឡែកពី​គ្រួសារ និង​សហគមន៍ ចំនួន​ ១៤ ​ថ្ងៃ​

បាត់ដំបង​៖ ពលករ​ខ្មែរ​ជាង ១​ម៉ឺន​នាក់ បាន​ត្រឡប់​ពី​ថៃ មក​ស្រុកកំណើត និង​មួយចំនួន​ស្ម័គ្រចិត្ត​ដាក់ខ្លួន​ឯង នៅ​ដាច់ដោយឡែក​ពី​គ្រួសារ និង​សហគមន៍​ចំនួន​១៤​ថ្ងៃ ខណៈដែល​អាជ្ញាធរ​ថៃ សម្រេច​បិទ​ច្រកព្រំដែន ជាប់​ខេត្តបាត់ដំបង ក្នុង​ឡុង​ខែមីនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រៅពី​ការពិនិត្យ​សុខភាព នៅតាម​ច្រកព្រំដែន ដែល​ពួកគាត់​បានចេញ​មក​។ អាជ្ញាធរខេត្ត បាន​ចុះ​ទៅតាម​ខ្នង​ផ្ទះ​របស់​ពួកគាត់ អប់រំ​បន្ថែម ចំពោះ​ពលករ​ខ្មែរ​ទាំងអស់នោះ ពី​ការបង្ការ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។ ក្រោយពី​បាន​យល់ដឹង​ពី​ការបង្ការ និង​មិន​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មាន​ពលករ​ខ្មែរ នៅតាម​ស្រុក​ខ្លះ​មាន​ចំនួន ៣០​នាក់ បានសម្រេច​ដាក់ខ្លួន​ឯង នៅ​ដាច់ដោយឡែក និង​មាន​ពលករ​ខ្លះទៀត ដែល​ទើប​មកពី​ប្រទេស​ថៃ បាន​សរសេរ​អក្ស​ដាក់​នៅមុខ​ផ្ទះ ថា​ពួកគាត់​ឬ​គ្រួសារ​របស់​ពួកគាត់ ទើប​មកពី​ប្រទេស​ថៃ ដែល​បញ្ហា​នេះ កាន់តែ​ធ្វើ​ឲ្យ​អាជ្ញាធរ​ឬ​មន្ត្រី​សុខាភិបាល ងាយស្រួល​ចុះទៅ​សួរសុខទុក្ខ​ពួកគាត់ ក៏ដូចជា​អនុវត្ត​នូវ​យន្តការ​ការពារ មិន​ឲ្យ​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ។​

​គួរបញ្ជាក់​ផងដែរ​ថា បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា នៅ​ខេត្តបាត់ដំបង​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​៨​នាក់ (​ស្រី​២​នាក់​) ក្នុងនោះ​មាន​ចំនួន ៤​នាក់ (​ស្រី​ម្នាក់​) បានជា​សះស្បើយ​និង​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ខណៈដែល​អ្នកជំងឺ ៤​នាក់​ទៀត គឺមាន​សុខភាព​ល្អ ៕​ដោយៈ​អ៊ុង​សា​រុំ​

×