ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងមួយ ក្រសួងទេសចរណ៍ បានប្រកាសបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លង Covid-19 រហូតដល់មានការជូនដំណឹងជាថ្មី។
សេចក្តីជូនដំណឹងនេះ គឺចេញដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឱ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូបអំពាវនាវដល់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបិទអាជីវកម្ម ដែលពាក់ព័ន្ធនឹងការលើកឡើងខាងនេះជាបណ្តោះអាសន្ន ដោយចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺCovid-19 និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី វិធានការនៃការការពារការចម្លងវីរុស Covid-19 ។
សូមអានលិខិតជូនដំណឹងដូចខាងក្រោម ៖